តារាកម្សាន្ត៖ មហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាននិងគាំទ្រវិស័យប្រកួតបវរកញ្ញាបានផ្ទុះការស្រឡាំងកាំង និងភ្ញាក់ពផ្អើលជាខ្លាំង ក្រោយពេលដែលនាង Mariana Jvarela បវរកញ្ញា Miss Grand អាហ្សង់ទីន កំពុងបង្ហាញភាពផ្អែមល្ហែមជាមួយនាង Fabiola Valentin ដែលជាបេក្ខភាពបវរកញ្ញា Miss Grand ពូតូរីកូ ប្រចាំឆ្នាំ២០២០ដូចគ្នា រហូតមានអ្នកគាំទ្រមួយចំនួនមានមន្ទិលថាអ្នកទាំងពីរកំពុងសាងស្នេហ៍ជាមួយគ្នា។

ជាក់ស្តែងផ្អែកតាមរូបថតជាច្រើនសន្លឹក ទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងគណនីអុីនស្តាក្រាមនាង Mariana Jvarela បវរកញ្ញាMiss Grandអាហ្សង់ទីន និងនាង Fabiola Valentin ដែលជាបេក្ខភាពបវរកញ្ញាMiss Grandពូតូរីកូ បានបង្ហាញភាពផ្អែមល្ហែម ដោយមានតាំងការអោបគ្នា និងកាន់ដៃកៀកកើយគ្នាយ៉ាងជិតស្និទ្ធថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងឲ្យប្រាកដអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ ថាជាស្នេហា ឬជាមិត្តភក្តិ ខណ:ពេលដែលនៅពុំទាន់មានការបកស្រាយណាមួយឲ្យបានច្បាស់លាស់៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  នាង Fabiola Valentin
  នាង Mariana Jvarela
រូបថតបង្ហាញភាពផ្ហែមល្ហែមរវាងបវរកញ្ញាទាំងពីរ
រូបថតបង្ហាញភាពផ្ហែមល្ហែមរវាងបវរកញ្ញាទាំងពីរ
រូបថតបង្ហាញភាពផ្ហែមល្ហែមរវាងបវរកញ្ញាទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]