រាជធានីភ្នំពេញ ៖ ពិតណាស់ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ទើបជួបរឿងអកុសលត្រូវ បាត់បង់កូនជាទីស្រលាញ់ក្នុងផ្ទៃ មិនទាន់បានប៉ុន្មានផង ស្រាប់តែយប់មិញនេះ អ្នកលក់ឡេល្បីឈ្មោះ អាជី ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹង រថយន្តFord។

យ៉ាងណាមិញ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ នៅនឹងកន្លែងកើតហេតុដំបូង គេឃើញមានតែ វត្តមានស្វាមីនិងអ្នកលក់ឡេល្បីឈ្មោះរូបនេះ ព្រមទាំងភាគីម្ខាងទៀត ផ្ទុយទៅវិញ ក្រោយមក ស្រាប់តែលេចមុខមាត់ លោក អ៉ឹម ជីវ៉ា ដែលបច្ចុប្បន្នត្រូវគេស្គាល់ថា ជាមនុស្សចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ចេញទៅសម្របសម្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ លទ្ធផលបែរជា បង្កជំទាស់ជាមួយនឹងភាគម្ខាងទៀត រហូតដល់ថ្នាក់ឡើងសរសៃករាងខ្លួន ស្ទុះរកទៅវា.យគ្នាទៀតផង បានសមត្ថកិច្ចនិងពលរដ្ឋនៅទីនោះ ជួយឃាត់ទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ រថយន្តស៊េរីទំនើបMclaren ពាក់ស្លាកលេខ កម្ពុជា AHGI 9899 តម្លៃជាង ៣០ម៉ឺនដុល្លារ បើកបរដោយ អ្នកនាងអាជី ដែលប្រិយមិត្ត ពុកម៉ែ បងប្អូនជាអ្នកលេងបណ្តាញសង្គមបានស្គាល់ថាជាអ្នកលក់ឡេដ៏ល្បីឈ្មោះនោះ បានបុកប៉ះជាមួយរថយន្តFord នៅលើផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខបុរីអ័រគីដេ៕

រីឯភាគីខាង លោក អ៉ឹម ជីវ៉ា ក្រោយកើតហេតុ រូបលោកបានបង្ហោះសារយ៉ាងដូច្នេះថា ៖

រូបភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អាជី
លោក អ៉ឹម ជីវ៉ា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]