វីតាមីនC ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ដោយជួយការពាររាងកាយយើងពីការបំផ្លាញដោយរ៉ាឌីកាល់សេរី គ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺបេះដូង ព្រមទាំងជួយឲ្យស្បែកមានសុខភាពល្អថែមទៀតផង។ លើសពីនេះ វាអាចការពារប្រឆាំងនឹងបញ្ហាផ្លូវដង្ហើម ដែលជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយវាក៏អាចជួយឲ្យសួតរបស់យើងបំពេញមុខងារកាន់តែប្រសើរឡើងផងដែរ។
ដូច្នេះហើយ គ្នាយើងគប្បីបញ្ចូលពពួកផ្លែឈើដែលសម្បូរដោយវីតាមីនCទាំងនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីឲ្យសួតមានសុខភាពល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ត្របែក
ពិតណាស់ ផ្លែត្របែកមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC និងប៉ូតាស្យូម ព្រមទាំងជាតិសរសៃដែលមានគុណប្រយោជន៍ជួយពង្រឹងសុខភាពទាំងមូល។ ក្រៅពីនេះ វាក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងពង្រឹងប្រព័ន្ធភាពស៊ាំ។
២. ផ្លែក្រូច
ពពួកផ្លែក្រូចមានគុណប្រយោជន៍ជួយបង្កើតប្រព័ន្ធភាពស៊ាំ និងបង្ការការឆ្លងមេរោគផ្សេងៗ។ លើសពីនេះ វាក៏ផ្ដល់ថាមពលដ៏អស្ចារ្យដល់យើងភ្លាមៗ ដោយសារតែវាមានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើន។
៣. ស្រ្តប៊ឺរី
ជាមួយគ្នានេះដែរ ផ្លែស្ត្រប៊ឺរីក៏ផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនដល់យើងដូចគ្នា។ ផ្លែឈើនេះផ្ទុកទៅដោយវីតាមីនC ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែវាមិនមានផ្ទុកកូឡេស្តេរ៉ូល និងជាតិខ្លាញ់ឡើយ។
៤. ទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរមានពណ៌ច្រើន ដូចជាពណ៌បៃតង ក្រហម ស្វាយ និងពណ៌ខ្មៅ ហើយវាមានរសជាតិផ្អែមឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន ជាតិខ្លាញ់ ប្រូតេអ៊ីន វីតាមីនK ប៉ូតាស្យូម ម៉ង់ហ្គាណែស និងជាតិសរសៃ។ ដូច្នេះហើយ វាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយបណ្ដេញជាតិពុលពីក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។
៥. ផ្លែឃីវី
ចំណែកឯផ្លែឃីវីក៏សម្បូរទៅដោយវីតាមីនC សារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងវីតាមីនជាច្រើន ដែលជួយជំរុញប្រព័ន្ធភាពស៊ាំ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន។
៦. ផ្លែទទឹម
ផ្លែទទឹមជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើន ដែលគ្នាយើងគប្បីបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ជាក់ស្ដែង ផ្លែឈើមួយប្រភេទនេះមានផ្ទុកវីតាមីនC ប៉ូតាស្យូម ហ្វូឡេត និងជាតិសរសៃ ដែលអាចជួយប្រឆាំងនឹងមេរោគ ក៏ដូចជាបង្កើនសុខភាពទូទៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]