ភ្នំពេញ៖ នាពេលថ្មីៗនេះ ខេត្តដែលនៅជាប់តំបន់មួយចំនួនអាចនឹងមានសីតុណ្ហភាពធ្លាក់ចុះច្រើនរហូតដល់១៦អង្សារ ដោយចាប់ពីថ្ងៃនេះ រហូតដល់ដើមខែក្រោយផងដែរ។
ដោយឡែក នៅតាមបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចាប់ចុះត្រជាក់ដល់ ១៦អង្សា ទៅ១៩អង្សា លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតបង្គួរ ទៅដល់ខ្លាំង ដោយចាប់ផ្តើមពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៤ មករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងពីការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៨ ធ្នូនេះ ដែលពន្យល់ថាស្ថានភាពនេះ គឺបណ្តាលមកពីកម្ពុជាទទួលឥទ្ធិពលពី ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បូករួមខ្យល់មូសុងឦសាននេះ បក់ ពីកម្រិតមធ្យម ទៅបង្គួរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមសេចក្តីជូនដំណឹងដដែល ក្រៅតំបន់នេះ ធាតុអាកាសនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ក៏ចុះត្រជាក់ដល់ ១៨ ២០អង្សាដែរ ដោយមានលាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតមធ្យម ទៅបង្គួរ។ នៅតំបន់មាត់សមុទ្រវិញ អាកាសធាតុនឹងចុះត្រជាក់ ដល់១៩ ២១អង្សា លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតមធ្យម ហើយក៏មានរលកសមុទ្រជាមធ្យមផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]