ហុងកុង៖ កាលពីពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាស្រីកុងកុងដ៏ល្បីឈ្មោះ Charmaine Sheh បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាង បានចែករំលែកពីការជួបជុំគ្នា ជាបន្តបន្ទាប់ ជាមួយនឹងតារាល្បីផ្សេងទៀត ប្រចាំ TVB ។

នៅក្នុងរូបថតស៊េរីថ្មីទាំងនេះ មនុស្សជាច្រើន អាចសង្កេតឃើញថា បើទោះបីជា នាងលែងធ្វើការងារក្រោមការគ្រប់គ្រងរបស់ TVB ក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងមិត្តៗ ដែលធ្លាប់ធ្វើការជាមួយខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលបានទាញយកចំណាប់អារម្មណ៍ខ្លាំងជាងនេះ គឺភាពស្រស់ស្អាតរបស់ Charmaine Sheh ដោយនៅក្នុង​រង្វង់​សិល្បៈ​ជាមួយនឹង ក្រុម​មិត្ត​ភ័ក្តិ​ដែល​មាន​អាយុ​ដូច​គ្នា មើលទៅសម្រស់របស់តារាស្រីរូបនេះ ​កាន់តែ​លេចធ្លោ​ខ្លាំង ថែមទៀត។

ថ្វីត្បិតតែពេលនេះ នាងមានអាយុ ៤៦ ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែ អ្នកទស្សនាជាច្រើនបានសរសើរ ពីសម្រស់ដ៏ស្រស់ស្អាតវ័យក្មេងដដែល ជាមួយនឹងការរក្សា បាននូវមុខមាត់ ស្បែកភ្លឺ រលោង មិនផ្លាស់ប្ដូរ ផងដែរ៕  

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Charmaine Sheh 
Charmaine Sheh 
Charmaine Sheh 
Charmaine Sheh 
Charmaine Sheh និង មិត្តៗ
Charmaine Sheh និង មិត្តៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]