ថៃ៖ ស្ថានភាពជំងឺកូវិដ១៩ នៅប្រទេសជិតខាងយើងពេលនេះ កំពុងតែស្ថិតនៅស្ថានភាពលំបាកលំបិននៅឡើយទេ បន្ថែមពីលើនេះលើថាមានករណីកូវីដ១៩អូមីក្រុង បានឆ្លងចូលជាច្រើនករណីផងដែរ។
កាលពីម្សិលមិញនេះ មានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ៥១៤ករណី នៅក្នុងប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ ។ ក្នុងចំណោមចំនួនអ្នកឆ្លងទាំងនោះមាន ១៤៧ករណី គឺជាការឆ្លងក្នុងសហគមន៍ ខណៈពេលដែលអ្នកឆ្លងផ្សេងទៀតគឺមកពីខាងក្រៅប្រទេស។ អ្នកដំណើរជាច្រើនដែលបានមកប្រទេសថៃត្រូវបានលើកលែងការធ្វើតេស្ត និងត្រូវនៅដោយឡែក។ អាជ្ញាធរនឹងអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស និងមានការបញ្ជាក់ពីប្រទេសណាដែលបានអនុម័តឱ្យចូលប្រទេសថៃ រួមទាំងបានឆ្លងកាត់ការធ្វើតេស្ត RT-PCR នៅពេលចូលមកដល់ក្នុងប្រទេសថៃផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្ន ជាពិសេសអ្នកនៅជាប់ព្រំដែនថៃផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]