ភ្នំពេញ៖ ធ្លាប់តែចេញមកជាមួយនឹង ការតែងខ្លួនដ៏ស៊ីវីល័យ តែថ្មីៗនេះ តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងពិសេស ទៅលើស្ទាយ៍សាមញ្ញធម្មតា របស់នាង។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហោះនេះ ហ្វីយ៉ាតា ក៏បានរៀបរាប់ក្នុងសារយ៉ាងវែងអន្លាយ និងបានអរគុណចំពោះកម្លាំងចិត្ត ដែលហ្វេនៗជាច្រើនបានផ្ដល់ឲ្យ តែបែរជាធ្វើឲ្យមហាជន យកចិត្តទុកដាក់ ទៅលើរូបភាពពីរសន្លឹក បង្ហាញឲ្យឃើញ មុខមាត់យ៉ាងច្បាស់ៗ យ៉ាងទទេស្អាត ដែលគ្មានការតុបតែងអ្វីទាំងអស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែ នេះគឺជារូបភាពធម្មតាមួយ គ្មានការតុបតែងអ្វីមែន តែក៏អាចបង្ហាញពីសម្រស់ដ៏លេចធ្លោ ជាមួយនឹងផ្ទៃមុខរលោង ស្អាតផូរផង់ របស់ខ្លួន និងមានស្នាមញញឹម ពោរពេញដោយភាពជឿជាក់ ដែលជាទីពេញចិត្តពីអ្នកទស្សនាជាច្រើន ក៏ដូចជាបានសរសើរពីសម្រស់របស់នាង គ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា
ហ្វីយ៉ាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ នារីសុជាតា