ភ្នំពេញ៖ បើនិយាយដល់កម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិ Miss Teen International Cambodia ជាកម្មវិធីប្រកួតបវរកញ្ញាយុវវ័យ ដែលរើសបេក្ខនារីអាយុចាប់ពី ១៤ឆ្នាំ ដល់​១៩ឆ្នាំ ដែលមានកម្ពាស់ចាប់ពី ១៥៥cmឡើងទៅ អាចចូលរួមដាក់ពាក្យប្រកួតប្រជែងបាន។ ជាមួយគ្នានេះដែរ អ្នកឈ្នះក្លាយជាបវរកញ្ញា Miss Teenកម្ពុជានឹងទទួលបានរង្វាន់ និងឱកាសការងារជាច្រើនផងដែរ។ 

យ៉ាងណាមិញ កម្មវិធី Miss Teen International Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់។ ហើយសម្រាប់ឆ្នាំដំបូង ដែលកម្មវិធីប្រកួតបវរកញ្ញាយុវវ័យ ក៏មានបេក្ខនារីវ័យក្មេងជាច្រើនបានដាក់ពាក្យដើម្បីប្រកួតប្រជែងផងដែរ។ ដោយបច្ចុប្បន្នពីកម្មវិធី Miss Teenកម្ពុជាឆ្នាំបូងនេះ បានប្រកួតបានចំនួនពីរវគ្គរួចមកហើយ ដោយវគ្គទី១ជាវគ្គ Audition Round និងវគ្គទី២ជាវគ្គ Casting Audition Round ហើយនឹងបន្តទៅវគ្ប្រកួតគផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជ័យលាភីក្នុងពេលឆាប់ៗខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីកម្មវិធី Miss Teen International Cambodia មិនទាន់បញ្ចប់ការប្រកួតឆ្នាំដំបូងក៏ពិតមែន ប៉ុន្តែស្ថាប័នប្រកួតបវរកញ្ញាយុវវ័យកម្ពុជា បានផ្ដល់ឱកាសដល់ប្អួនៗបេក្ខនារី ដែលមានបំណងចង់ដាក់ពាក្យប្រកួតប្រជែង អាចដាក់ពាក្យមុនបានចាប់ពីថ្ងៃនេះតទៅបាន។ ហើយដើម្បីដាក់ពាក្យ អ្នកអាចបញ្ជូនចូលមកផេក Miss Teen International Cambodia នូវព័ត៌មានដូចខាងក្រោម៖

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

២. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣. កំពស់ ទំងន់ និងទំហំទាំង៣ (ដើមទ្រូង ចង្កេះ និងត្រគាក)

៤. ឆ្នាំសិក្សា ឈ្មោះសាលារៀន ឬកន្លែងការងារបច្ចុប្បន្ន ឬមុខរបររបស់អ្នក

៥. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន

ការប្រកាសរើសបវរកញ្ញាឆ្នាំក្រោយពីស្ថាប័ន Miss Teen International Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]