សៀមរាប៖ ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១ «បុណ្យភូមិសៀមរាប» ចាប់ផ្ដើមហើយ ក្រៅពីការរាំលេងសប្បាយជាមួយ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបូរាណជាច្រើនមុខ ព្រមទាំងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។

  កញ្ញា តន់ ចន្ទសីម៉ា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្ហូបដ៏ឈ្ងុយឆ្ងាញ់

បច្ចុប្បន្នក្រុមការងារកំពុងតែសម្រុករៀបចំឆាករៀបចំ ទម្រង់សិល្បៈបូរាណជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនាពិធី «បុណ្យភូមិសៀមរាប»។ តាមការបញ្ជាក់ពីលោកអាចារ្យធំ អ្នកទទួលបន្ទុកផ្នែករៀបចំ ទម្រង់សិល្បៈបូរាណខ្មែរនៃពិធីបុណ្យនោះបានឲ្យដឹងថា លោកបានរៀបចំជា៨ទម្រង់ ក្នុងនោះមានដូចជា៖
១/ ស្លៀកពាក់បុរាណ សម័យលង្វែក សម័យអង្គរ
២/ ការបង្ហាញ សត្រាវុធបុរាណខ្មែរ
៣/ ការបង្ហាញ ចម្លាក់ស្បែកធំ
៤/ សាក់យ័ន្ត្របុរាណខ្មែរ
៥/ ការបង្ហាញ ធ្នូរ ខ្មែរ
៦/ ឆៃយ៉ាំ
៧/ ស្គរដៃ
៨/ របាំបុរាណ។

«បុណ្យភូមិសៀមរាប»
«បុណ្យភូមិសៀមរាប»
ទម្រង់សិល្បៈ
ទម្រង់សិល្បៈ
ទម្រង់សិល្បៈ
ទម្រង់សិល្បៈ

តាមការវាយតម្លៃក្រៅផ្លូវការ «បុណ្យភូមិសៀមរាប» និងមានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការឡើងច្រៀងជាលើកដំបូងរបស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្បិតអីតារាចម្រៀងស្រីរូបនេះមិនធ្លាប់ឡើងឆាកតន្ត្រីឡើយ។ ជាងនេះទៅទៀត ពុកម៉ែបងប្អូនក៏ចង់ដឹងចង់ទិញ ពីការប្រម៉ូសិនដីឡូត៍ និងផ្ទះអាជីវកម្ម ផ្ទះលំហែ ក្នុងគម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុនប្រកាសបើកលក់នៅថ្ងៃនោះផងដែរ។

ងាកមកមើលគម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាបវិញ អ្នកឧកញ៉ាបានវិនិយោគលើតំបន់មានសក្ដានុពលខ្លាំងជាច្រើនរយហិកតា ក្នុងនោះមានទេសភាពភ្នំហ៊ុមព័ទ្ធជុំវិញរីសត ដីជាប់មាត់ស្ទឹងសងខាងហ៊ុមព័ទ្ធតំបន់ជាច្រើនជុំវិញ។

  គម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាប  

ដីឡូតិ៍មានតម្លៃចាប់ពី ៩៥០ដុល្លារ ឡើងទៅ ដោយបង់រំលោះត្រឹមតែ ៣០ដុល្លារ ក្នុង១ខែ។ ដីមានទំហ៊ុ 5m x 20m, 20m x 30m នៅជាប់មាត់ស្ទឹង។ លើសពីនោះទៅទៀត គម្រោងរបស់អ្នកឧកញ៉ាក៏មានលក់ផ្ទះលំហែ ជាប្រភេទវីឡាវិស្សមកាល ដែលមានទំហំដី 20 x 30 តម្លៃត្រឹមតែ 68000$ ប៉ុណ្ណោះ។

  គម្រោងឡូតិ៍រីសតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខេត្តសៀមរាប  

ដូចដែលបានជម្រាបជូនខាងលើ សូមបងប្អូនកុំភ្លេច នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ កម្មវិធីចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00ល្ងាច លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី។ កម្មវិធីក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]