សៀមរាប៖ នៅក្នុងពេលម្សិលមិញនេះ អាជ្ញាធរអប្សារជាតិបានប្រកាសអំពីលំខិតស្តីអំពីការថតវីដេអូនៅក្នុងរមនីយដ្ឋានតំបន់អង្គរផងជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថារាល់ការផ្សាយបន្តបន្តផ្ទាល់ក្នុងបរិវេនតំបន់អង្ករត្រូវសុំការអនុញ្ញាតិជាមុនសិន។
ដោយឡែក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបង្ហោះសារមួយសរសេរថា៖ ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនា ឬធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់ប្រាសាទខ្មែរដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់(Live) អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មេត្តាដាក់សំណើរសុំមកអាជ្ញាធរជាតិអប្សរាជាមុនសិន ដោយភ្ចាប់មកជាមួយនូវខ្លឹមសារដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការស្នើរសុំថតផ្សាយបន្តផ្ទាល់អំពីប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរដែលមានលក្ខណៈផ្សព្វផ្សាយ ជាសាធារណៈដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ លើកលែងតែការស្នើរសុំថតលក្ខណៈអាជីវកម្មដែលតម្រូវឲ្យអនុវវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនេះ និងគោលដៅដើម្បីអាចគ្រប់គ្រងដោយប្រសិទ្ធភាពនូវការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ(Pre-Wedding) ក៏ដូចជាជៀសវាងនូវភាពអាណាធិបតេយ្យនានាក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានតម្រូវឲ្យសាធារណជនដាក់សំណើរសុំការថតសម្លៀកបំពាក់ប្រពៃណីបុរាណ មកអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យនិងផ្ដល់ការអនុញ្ញាតជូនដោយឥតគិតថ្លៃផងដែរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរាសង្គេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមការណែនាំគួរឲ្យកត់សម្គាល់។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រីមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរស័ព្ទ ០៦៣ ៧៦៥ ៥៧៧ ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
សូមអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]