រាជធានីភ្នំពេញ ៖  ពិតណាស់ តារាចម្រៀង ពេជ្រ សូលីកា បើទោះបីមួយរយៈពេលចុងក្រោយនេះ ហាក់មិនសូវចេញបទចម្រៀងថ្មីៗប៉ុន្មានក៏ដោយ តែប្រជាប្រិយភាពរបស់រូបនាង ហាក់មិនធ្លាក់ចុះទាល់តែសោះ ពោលរឹតតែ ទទួលការគាំទ្រខ្លាំងឡើង តាមរយៈរូបសម្រស់ក្មេងជាងវ័យ និងជីវិតឯកជនដែលស្រស់បំព្រង។

យ៉ាងណាមិញ បើទោះបីគូស្វាមីភរិយាមួយនេះ ទទួលចំណងដៃកូនប្រុសម្នាក់ហើយក៏ពិតមែន តែចំណងស្នេហ៍អ្នកទាំងពីរ ត្រូវគេដឹងច្បាស់ថា ស្និតរមួតដូចគូស្នេហ៍ថ្មីថ្មោង ព្រោះអ្នកទាំងពីរ តែងបង្កប់ការបារម្ភនិងក្តីស្រលាញ់ចំពោះគ្នាជានិច្ច ក្នុងវីដេអូប្រចាំថ្ងៃរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ជិតឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ស្ងាត់ៗស្រាប់តែ ស្វាមីអ្នកជំនួញវ័យក្មេងរបស់តារាចម្រៀងស្រីរូបនេះ Supriseភរិយាជាមួយនឹង ខុនដូថ្មីមួយបន្ថែមដែលជា ខន់ដូក្នុងក្តីស្រមៃរបស់ខ្លួន ដោយមិនឲ្យភរិយាដឹងមុន មើលវីដេអូក៏រំភើបជំនួស រីឯ ពេជ្រ សូលីកាវិញ ញញឹមញញែមបិទមាត់មិនជិតតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]