កូរ៉េខាងត្បូង៖ អ្នកប្រើប្រាស់បណ្តាញសង្គមកូរ៉េខាងត្បូង មានប្រតិកម្ម បន្ទាប់ពីបានឃើញ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានថ្គាមរាងស្រួចជាងមុន នៅក្នុងរូបថតថ្មីៗ ដែលលេចលើបណ្តាញសង្គមថ្មីៗនេះ។
នៅថ្ងៃទី ២៩ ខែធ្នូ KST ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ បានចេញផ្សាយរូបថតពីថ្ងៃទី ២ នៃ សម័យប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សកម្មករលើកទី ៨ នៅក្នុងប្រទេសកូរ៉េខាងជើង។ នៅក្នុងកិច្ចប្រជុំ គេសង្កេតឃើញលោក គីម ជុងអ៊ុន ស្លៀកឈុតឆ្នូតពណ៌ខ្មៅ អាវយឺតពណ៌ស និងក្រវាត់កពណ៍ប្រាក់។ ថ្គាមរបស់គាត់មានភាពស្រួចជាងពីមុន ហើយខ្សែកនៃអាវរបស់គាត់កាន់តែធូររលុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីរបាយការណ៍នៃការស្រកទម្ងន់ ២០គីឡូក្រាមរបស់កំពូលមេដឹកនាំកូរ៉េខាងជើងរូបនេះ កាលពីខែតុលាឆ្នាំនេះ អ្នកអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានប៉ាន់ស្មានថាលោក Kim Jong Un ប្រហែលជាស្រកទម្ងន់កាន់តែច្រើនជាងនេះ ចាប់តាំងពីពេលនោះមក។
ក្នុងនោះដែរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បានរាយការណ៍ថាទម្ងន់របស់លោក Kim Jong Un ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១៤០ គីឡូក្រាម ក្នុងឆ្នាំ ២០១៩ រហូតដល់គាត់បានស្រកប្រហែល ២០ គីឡូក្រាម ក្នុងខែតុលា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា៖ បេះដូងរបស់ប្រជាជន ឈឺចាប់បំផុតនៅពេលដែលពួកគេបានឃើញមេដឹកនាំជាទីស្រលាញ់របស់ពួកគេចាប់ផ្តើមស្គមស្លេកស្លាំងបែបនេះណាស់។
ទន្ទឹមនឹងនោះដែរ មានមតិមួយចំនួនរបស់ប្រជាជនកូរ៉េខាងត្បូង មានដូចជា៖ "ស្រកទម្ងន់បន្ថែមទៀតទៅ តើអ្នកមិនខ្មាសពលរដ្ឋខ្លួនឯងទេ?" "តើអ្វីទៅជាវិធីសាស្រ្តនៃរបបអាហារជោគជ័យរបស់អ្នក?" "ប្រហែលជាគាត់ទទួលបានការបណ្តុះបណ្តាលផ្ទាល់ខ្លួនច្រើនហើយ" ។ "សូមប្រាប់យើងពីវិធីកម្ចាត់ជាតិខ្លាញ់របស់អ្នកផង។""ប៉ុន្តែនេះមិនមែនជាគីមជុងអ៊ុនទេ???" "សូមបង្ហាញអាថ៌កំបាំងរបបអាហាររបស់អ្នក៕"
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]