ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ការចំណាយដោយលុយផ្ទាល់ខ្លួនលើថ្លៃព្យាបាលនៅប្រទេសកម្ពុជា បានកើនឡើងដល់ប្រមាណ ៨៥៦ លានដុល្លារ [គិតត្រឹមឆ្នាំ ២០១៨] នេះបានបង្ហាញពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងថ្លៃព្យាបាលជំងឺដែលមិនបានព្រាងទុកជាមុន។ ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់លក់ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ ដើម្បីជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសេវាថែទាំសុខភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានតម្លៃសមរម្យ។
ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ គឺជាកញ្ចប់ធានារ៉ាប់រងបែបឌីជីថលចុងក្រោយបង្អស់ដែលបានដាក់លក់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អតិថិជនបែបឌីជីថលដែលមានភាពសាមញ្ញ ដោយផ្តល់ការការពារលើវិបត្តិហិរញ្ញវត្ថុដែលមិននឹកស្មានដល់ និងអាចឱ្យអ្នកប្រើប្រាស់ទទួលបានការព្យាបាលទាន់ពេលវេលាក្នុងករណីមានជំងឺ។ អតិថិជនអាចធ្វើការទិញ គ្រប់គ្រង និងដាក់ពាក្យទាមទារសំណងតាមរយៈកម្មវិធី Pulse by Prudential ហើយអាចទទួលបានការការពារភ្លាមៗ បន្ទាប់ពីបង់ប្រាក់រួច រីឯដំណើរការទាំងអស់គឺស្ថិតនៅលើទូរស័ព្ទរបស់ពួកគេតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផលិតផលធានារ៉ាប់រងបែបឌីជីថល ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈកញ្ចប់ដែលសមស្របតាមតម្រូវការជាក់ស្ដែង និងមានតម្លៃសមរម្យ។ អតិថិជនអាចជ្រើសរើសកញ្ចប់ការពារដែលមានតម្លៃសមរម្យចំនួន ៤ ប្រភេទ និងអាចទទួលបានការការពារភ្លាមៗ ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ៩.៩ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖
ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ អាចរកទិញបាននៅលើមុខងារ PRUShopee នៅក្នុងកម្មវិធីសុខភាព Pulse។ នៅពេលការបំពេញបែបបទ និងការទូទាត់ប្រាក់បានបញ្ចប់ ការការពារនឹងត្រូវបានចាប់ផ្ដើមភ្លាមៗ។ កម្មវិធីទូរស័ព្ទ Pulse បានបើកដំណើរការនៅឆ្នាំ២០២០ ដែលជាកម្មវិធីទូរស័ព្ទដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារសម្រាប់គ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិ។ Pulse មានទាំងជាភាសាខ្មែរ និងអង់គ្លេស ហើយអ្នកអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃពី App Store និង Google Play។ អ្នកប្រើប្រាស់អាចចុះឈ្មោះបានយ៉ាងងាយស្រួលជាមួយលេខទូរស័ព្ទរបស់ពួកគេ៕
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.prudential.com.kh/en/our-products/digital-product/PRUTector_PRUការពារប្រចាំថ្ងៃ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]