បាងកក៖ បើយោងគេហទំព័រក្នុងស្រុក បានធ្វើការការបង្ហោះហ្វេសប៊ុកនៅថ្ងៃអង្គារ (ទី២៨ ខែធ្នូ) ដោយលោកវេជ្ជបណ្ឌិត Teerawat Hemachuta ប្រធានមជ្ឈមណ្ឌលព័ត៌មាននៃសាកលវិទ្យាល័យ Chulalongkorn ជំនាញជំងឺឆ្លង ព្រមានថា Omicron អាចនឹងផ្ទុះក្នុងប្រទេសថៃឆាប់ ៗ នេះ។
ហេតុផលនៅពីក្រោយការប្រកាសនេះ លោកបានបកស្រាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងនឹងធ្លាក់ចុះ ៤០ ភាគរយបន្ទាប់ពីរយៈពេលបីខែ សូម្បីតែថ្នាំដែលមានប្រសិទ្ធភាពបំផុតដូចជា Pfizer និង Moderna ក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលមិនទាន់ត្រូវបានចាក់វ៉ាក់សាំង ងាយនឹងឆ្លងមេរោគជាទីបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបន្តទៀតថា ករណីអាចកើនឡើងភ្លាមៗពី ១ម៉ឺន ទៅ ១ សែន ឬអាច ១ លាន។ នេះនឹងរាប់បញ្ចូលទាំងអ្នកដែលមិនបានទទួលថ្នាំបង្ការ ឬអ្នកដែលងាយរងគ្រោះ។ រោគសញ្ញានឹងមានលក្ខណៈស្រាលចំពោះអ្នកដែលបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងមេរោគកូវីដ-១៩ពីមុន លើកលែងតែក្រុមដែលងាយរងគ្រោះប៉ុណ្ណោះ។
គួររំលឹកផងដែរថា ស្ថានភាព ជំងឺកូវីដ ១៩ នៅប្រទេសជិតខាងយើងពេលនេះ កំពុងតែស្ថិតនៅស្ថានភាពលំបាកលំបិននៅឡើយទេ ដោយម្សិលមិញនេះមានករណីឆ្លងកូវីដ១៩ អូមីក្រុង ច្រើនជាង ៥០០ ករណី ដូច្នេះដែរ៕
ប្រភព៖ nationthailand
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]