រាជធានីភ្នំពេញ៖ អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ មានកម្ពស់១១ជាន់ មាន ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ចិន គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ជាការកត់សម្គាល់ នៅលើដំបូលអគារនេះ ក៏មានសាងសង់ចំណតឧទ្ធម្ភាគចក្រ ទម្ងន់មធ្យមពី៣ ទៅ៥តោនផងដែរ។
លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី២៨ ខែធ្នូថា អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈនេះ ចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បន្ថែមថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បានយកចិត្តទុកដាក់ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ អគារនេះ លេចជារូបរាងឡើងក្រោមកិច្ចសហការរជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។
គិតមកដល់ពេលនេះ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ។
ទន្ទឹមនោះដែរ លោកស្រី យក់ សម្បត្តិ ក៏បានសម្តែងមានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន និងបានប្តេជ្ញាយ៉ាងមុតមាំថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែស្អិតរមួតយូរអង្វែង ដោយមើលឃើញថា មិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩៕
ប្រភព៖ KPT
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]