ភ្នំពេញ៖ នាពេលថ្មីៗនេះ មានសត្វព្រៃចំនួន១៦ក្បាល ត្រូវបានលែងចូលទៅក្នុងព្រែធម្មជាតិនៃឧទ្យានអង្គរ ដើម្បីអភិរក្ស និងកិច្ចគាំពារ ស្ដារឡើងវិញនូវជីវិតសត្វនៅក្នុងព្រៃធម្មជាតិ។
ដោយឡែក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការ Wildlife Alliance ដោះលែងសត្វស្លាបចំនួន១៤ក្បាល ក្នុងនោះរួមមានសត្វក្ងោកចំនួន៤ក្បាល ។ សត្វកេងកងធំ ៦ក្បាល និងសត្វព្វាំង ៤ក្បាល បូករួមទាំងសត្វតូចមួយគូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការអះអាងរបស់លោក Nick Marx នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានពន្យល់ថា សត្វដែលត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិ នៅក្នុងឧទ្យានជាតិអង្គរនេះ ត្រូវបានយកពីមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅ និងកន្លែងផ្សេងទៀតដោយខ្លឹមសារមានដូចជា៖
ចំណែកអង្គការ ACCB ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ Wildlife Alliance ក៍បាននាំយកសត្វក្ងោក៤ក្បាល មកដោះលែងក្នុងពេលនោះផងដែរ។
ចំពោះសត្វដែលបានដោះលែង ត្រូវបានក្រុមកការងារមើលថែរបស់អង្គការWildlife Alliance មើលថែនិងតាមដានជាប់ជាចាំ ។ លោក Nick Marx បានបន្ថែមថាខាងក្រុមការងារលោកគឺមានជំនាញមើលថែ ដាក់ចំណីជាប្រចាំ។ ដោយរយៈពេល៥ថ្ងៃហើយ បន្ទាប់ពីបានដោះលែង យើងសង្កេតមើលឃើញថា គ្រប់យ៉ាងដំណើរការបានដោយរលូនតែម្តង។
យ៉ាងណាមិញ ពោលចាប់ពីឆ្នាំ២០១៣មក សកម្មភាពដោះលែងសត្វនៅក្នុងឧទ្យានជាតិអង្គរ ទទួលបានជោគជ័យជាបន្តបន្ទាប់។ បច្ចុប្បន្ន នៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានសត្វដូចជា សត្វទោចមកុដ សត្វសត្វឈ្លូស សត្វស្វាព្រាម សត្វសំពោចក្រអូប សត្វភេខ្លួនរលោង សត្វឆ្មារដាវ សត្វកេងកងតូច ហើយបូករួមទាំងវត្តមានសត្វថ្មីមួយចំនួនទៀត សរុបមិនក្រោមសាមសិបក្បាលឡើយ ។ នេះបើតាមរបាយការណ៍អាជ្ញាធរអប្សរា៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]