សេអ៊ូល៖ គេហទំព័រ Dispatch គឺត្រូវចាត់ទុកជា អ្នកបទយកការណ៍មួយ ក្នុងវិស័យសារព័ត៌មាន ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានជួយបំភ្លឺការពិត អំពីរតារាល្បីៗមួយចំនួន តាមរយៈការប្រមាញ់ តាមស្អីតដូចតុកកែដោយឥតឈប់ឈរ។

ជាក់ស្តែង ត្រលប់ទៅអតីតកាលវិញ Dispatch បានតាមដានសមាជិកទាំង ៩ នាក់ Girls' Generation នៃរឿងអាស្រូវការណាត់ជួប​នៃសមាជិកម្នាក់ៗ នៃជីវិតឯកជនរបស់ពួកគេ ដើម្បីយកមកចុះផ្សាយ ស្រាយបំភ្លឺការពិត ចែកជូនឲ្យអ្នកទស្សនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលពួកគេ តែងតែ លាតត្រដាង មិនថារូបភាព ខ្សែវីដេអូ នៃទំនាក់ទំនង ភស្តុតាង របស់អតីតសមាជិក ជាច្រើននាក់ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ​ដែលបានក្លាយជា សុបិន្តអាក្រក់ របស់អ្នកគាំទ្រ នៃក្រុមចម្រៀងតំណាងជាតិប្រទេសកូរ៉េ។ 

យ៉ាង​ណា​មិញ តាមប្រភពបាន ជីកកាយថា មានសមាជិក​ម្នាក់​តែប៉ុណ្ណោះ ដែល ​Dispatch ​បរាជ័យ​ក្នុង​ការ​ទទួល​បានតម្រុយអ្វីសោះ ឡើយ ទោះពួកគេព្យាយាមយ៉ាងណា ក៏រកមិនឃើញ ក៏ស្រាយចេញ ដោយម្នាក់​នោះ​គឺ សមាជិកកូនពៅ Seohyun។

ជាការពិត Dispatch បានតាំងចិត្តយ៉ាងមុះមុត ស្វែងរកអ្វី ដែលជាចំណុចមិនល្អរបស់តារាស្រីរូបនេះ តែទោះជាយ៉ាងណា ក្រោយ តាមដានអស់រយៈពេល ៣ ឆ្នាំ ពួកគេ​ នៅតែរកមិនឃើញ ពីរឿងអាស្រូវរបស់នាង ដោយគេប្រទះឃើញនាង ទៅតែហាង កាហ្វេ និងណាត់ជួបតែមិត្តភក្តិ និយាយរឿងអំពីការងារ ក៏ដូចជាសំណេះសំណាលលេងសើចតែប៉ុណ្ណោះ៕

ប្រភព៖​ koreaboo

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]