ភ្នំពេញ៖ ការប្រកួតបវរកញ្ញាយុវវ័យកម្ពុជាដំបូងគេបង្អស់នៅប្រទេសកម្ពុជា កំពុងបើកការប្រកួតជម្រុះបេក្ខនារីពីមួយវគ្គទៅមួយវគ្គ ដើម្បីស្វែងរកបេក្ខ​នារីតែម្នាក់ក្លាយជាម្ចាស់ជ័យលាភី ហើយអាចបន្តដំណើរទៅចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ។ ពិតណាស់ បច្ចុប្បន្នMiss Teen International Cambodia បានបើកវគ្គប្រកួតចំនួនពីររួចមកហើយ ដោយវគ្គដំបូងជាវគ្គ Audition Round និងវគ្គ Casting Audition Round។

ជាមួយគ្នានេះដែរ នៅក្នុងវគ្គ Casting Audition Round បានបញ្ចប់កាលពីពេលថ្មីៗនេះ ព្រមទាំងជម្រុះបេក្ខនារីនៅសល់ត្រឹមតែ២៥រូបប៉ុណ្ណោះ ដើម្បីអាចមានសិទ្ធិបន្តដំណើរចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។​ ក្នុងនោះដែរ បើទោះ បើតាមការមើលឃើញជាក់ស្ដែង បេក្ខនារីតាំង២៥រូបដែលកំពុងត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រ បេក្ខភាពទាំងអស់សុទ្ធសឹងមានសមត្ថភាពខ្លាំងគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បេក្ខនារី Miss Teen International Cambodia នៅសល់ត្រឹមតែ២៥រូប ក្រោយប្រកួតជម្រុះជាច្រើនវគ្គនាពេលកន្លងមក។ ហើយវគ្គបន្ទាប់គឺជាវគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ នៅផ្សារទំនើបAeonពីរសែនសុខ។ ម្យ៉ាងវិញទៀត សង្ឃឹមថាប្រិយមិត្តអ្នកអាននឹងជួយគាំទ្រដល់បេក្ខនារី Miss Teenកម្ពុជាទាំងអស់ ហើយរង់ចាំមើលថាតើបេក្ខនារីរូបណាអាចនឹងក្លាយជាបវរកញ្ញាយុវវ័យកម្ពុជាដំបូងគេបង្អស់របស់ប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]