បរទេស​៖ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល ឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន​មានការងឿងឆ្ងល់គ្រប់គ្នា ដោយសារតែ មានគណនី Instagram ដ៏ល្បីមួយ បង្ហោះព័ត៌មានជាមួយនឹងខ្លឹមសារ ថាបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ នាង Harnaaz Sandhu បានលះបង់តំណែងមួយនេះ ។

ដោយឡែក បន្ទាប់ពីបានជ្រាបបែបនេះហើយ កាលពីរសៀលថ្ងៃទី ២៩ ខែធ្នូកន្លងទៅនេះ បវរកញ្ញាចក្រវាលថ្មីរូបនេះ ហាក់មិននៅស្ងៀមនោះទេ ដោយបានធ្វើសកម្មភាពមួយលើកដំបូង នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីមានការសង្ស័យថា នាងនឹងលះបង់ម្កុដចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ បវរកញ្ញា​ឥណ្ឌារូបនេះ ​បាន​បង្ហោះ​រូបភាព​ស្អាតៗ នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល ជាមួយនឹងការ Tag ឲ្យគណនី Instagram របស់ Miss Universe ផង​ដែរ។ហើយ សកម្មភាពរបស់នាងបែបនេះ ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ជឿជាក់ថា វាជាការបដិសេធដោយប្រយោល ចំពោះពាក្យចចាមអារ៉ាមអំពី ការលះបង់ម្កុដដែលកំពុងតែល្បី នៅលើបណ្តាញសង្គម៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាល ឆ្នាំ ២០២១
បវរកញ្ញាចក្រវាល ឆ្នាំ ២០២១
បវរកញ្ញាចក្រវាល ឆ្នាំ ២០២១
បវរកញ្ញាចក្រវាល ឆ្នាំ ២០២១
បវរកញ្ញាចក្រវាល ឆ្នាំ ២០២១
បវរកញ្ញាចក្រវាល ឆ្នាំ ២០២១
បវរកញ្ញាចក្រវាល ឆ្នាំ ២០២១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]