វៀតណាម÷ យោងតាមប្រភពដកស្រង់ពីសារព័ត៌មានKENH24 របស់វៀតណាម បានបង្ហាញមុខឃាតករចិត្តអប្រិយដែលនៅពីក្រោយស្លាប់របស់ក្មេងស្រីរងគ្រោះ អាយុ៨ឆ្នាំបានហើយ ដោយឃាតករនោះគឺជាម្តាយចុងរបស់នាងតូចផ្ទាល់តែម្តង។

ផ្អែកតាមចម្លើយសារភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ម្តាយចុងដែលជាឃាតករបានប្រាប់សមត្ថកិច្ចយ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្តាយចុង

នាងជាម្តាយចុងក៏បានសារភាពថា នាងបានធ្វើទារុណកម្មកូនចុងរបស់ខ្លួន អស់រយៈពេលជាយូរមកហើយ។ ដំបូងឡើយនាងម្តាយចុងបានទិញផ្ដៅមួយដុំមកវាយ នាងតូចជាកូនចុង មួយរយៈ​ក្រោយក៏បានប្រើកំណាត់​ឈើ និង​របស់​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា​មុង អំបោសវាយកុមារីរងគ្រោះបង្កជាស្នាមរបួស និងឈានដល់មរណភាពកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ

សូមរំលឹកផងដែរថា ក្រោយផ្ទុះរឿងរ៉ាវម្តាយចុងធ្វើបាបកូនចុងរហូតដល់ស្លាប់នេះ មហាជននិងអ្នកលេងបណ្តាញសង្គមបានចេញមុខមកធ្វើការតវ៉ា និងទាមទាររកយុត្តិធម៌ឲ្យក្មេងស្រីរងគ្រោះយ៉ាងច្រើនកុះករតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ម្តាយចុង
ម្តាយចុង
ក្មេងស្រីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]