ខូឡាជែន គឺជាប្រូតេអ៊ីនដែលរាងកាយយើងផលិត ហើយ ៣០% នៃប្រូតេអ៊ីននៅក្នុងខ្លួនរបស់យើងគឺជាខូឡាជែន។ តើខូឡាជែនមានសារសំខាន់បែបណាខ្លះសម្រាប់សម្រស់ និងសុខភាពយើង?
ខូឡាជែនមាននៅក្នុងស្បែក សក់ ជាលិកាភ្ជាប់ សាច់ដុំ ឆ្អឹង សរសៃឈាម ប្រព័ន្ធរំលាយអាហារ និងសរសៃពួររបស់យើង។ អត្ថប្រយោជន៍របស់ខូឡាជែនមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ពង្រឹងសុខភាពស្បែក
ខូឡាជែនជួយឱ្យស្បែកយើងស្អាត មានសំណើម និងភ្លឺរលោង ។ លើសពីនេះទៅទៀតខូឡាជែនក៏ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯង និងដុះថ្មីដែរ។ ប្រសិនបើស្បែកបាត់បង់ខូឡាជែន ស្បែកយើងនឹងមានស្នាមជ្រីវជ្រួញ គ្រើម ហើយស្រអាប់។
២. ជំនួយសន្លាក់
ខូឡាជែនមាននាទីដូចទឹករម្អិលជំនួយសន្លាក់ដែលជួយឱ្យយើងផ្លាស់ទី និងធ្វើចលនាងាយស្រួល ហើយគ្មានការឈឺចាប់។
៣. ជំនួយឆ្អឹង
ខូឡាជែនក៏ជួយភ្ជាប់សារធាតុកាល់ស្យូមដែរ ដែលជួយឱ្យរាងកាយយើងស្រូបយក និងរក្សាកម្រិតកាល់ស្យូមក្នុងខ្លួនបានច្រើន ដែលធ្វើឲ្យឆ្អឹងយើងមានសុខភាពល្អ និងរឹងមុំា។
៤. ពង្រឹងសុខភាពសក់ និងក្រចក
ខូឡាជែនជួយឱ្យសក់ និងក្រចករបស់យើងរឹងមុំា និងដុះលូតលាស់ល្អ។
៥. បង្កើនការរំលាយអាហារ និងម៉ាសសាច់ដុំ
ខូឡាជែនជួយពង្រឹងសុខភាពផ្លូវរំលាយអាហារ ព្រមទាំងការពារពោះវៀនពីការរលាក និងធ្លាយ។
ម្យ៉ាងវិញទៀតខូឡាជែនសម្បូរទៅដោយអាស៊ីដអាមីណូ ដែលជាបណ្តុំនៃសាច់ដុំរបស់យើង។ កាលណាម៉ាស់សាច់ដុំរបស់យើងកើន ការរំលាយអាហារក៏កើនដែរ ព្រោះសរសៃឈាមនៅក្នុងសាច់ដុំថ្មីត្រូវការឈាម ដែលនាំឱ្យមានការរំលាយអាហារលឿនជាងមុន។ នេះមានន័យថារាល់អាហារដែលយើងញ៉ាំនឹងត្រូវប្រើប្រាស់ស្ទើរតែភ្លាមៗ ដូច្នេះក្នុងខ្លួនយើងនឹងមានជាតិខ្លាញ់តិច។
អាហារសម្បូរទៅដោយខូឡាជែនមានដូចជា ទឹកស៊ុបរម្ងាស់ពីឆ្អឹងគោ សាច់មាន់ ឬជ្រូក ម្ទេសហាវ៉ៃ ខាត់ណាខៀវ ប៉េងប៉ោះ គ្រាប់ផ្កាឈូករ័ត្ន ខ្ទឹមស ស៊ុតស សាច់គោ សាច់មាន់ ត្រី សណ្ដែក ផលិតផលធ្វើពីទឹកដោះ ផ្លែឈើអម្បូរក្រូច ផ្លែឈើអម្បូរបឺរី បឺរ ត្របែក ម្នាស់ និងគ្រាប់ផ្លែឈើ។
ខូឡាជែនធ្វើឱ្យយើងមានសុខភាពល្អ និងមានសម្រស់ស្អាត ប៉ុន្តែនៅពេលយើងមានអាយុកាន់តែច្រើន ការផលិតកូឡាជែននៅក្នុងខ្លួនរបស់យើងក៏ថយចុះដែរ។ ដូច្នេះយើងត្រូវញុំាអាហារសម្បូរកូឡាជែនដើម្បីបង្កើនចំនួនកូឡាជែនឡើងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]