បរទេស៖ យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា Romeo ទើបតែបានចុះកិច្ចសន្យាតម្លៃស្មើ ១.២ លានផោន (១.៦ លានដុល្លារអាមេរិក) ជាមួយម៉ាកយីហោកីឡា Puma ដែលបានក្លាយជាកូនអ្នកមានបំផុតរបស់អតីតកីឡាករ David Beckham

តួយ៉ាង នេះគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់លើកដំបូងនៅក្នុងអាជីពដែលកំពុងរីកចម្រើនរបស់ Romeo ដោយបានគេដឹងថា ម៉ាកយីហោម៉ូត Yves Saint Laurent ក៏កំពុងសម្លឹងមើល Romeo បន្ទាប់ពីអ្នកទាំងពីរបានសហការគ្នានៅរដូវក្តៅ ហើយទំនងជានឹងបន្តធ្វើដូច្នេះ នេះបើយោងតាម កាសែត​អង់គ្លេស​បាន​ចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ចំណោម​បងប្អូន​ទាំង​បួន​នាក់ Romeo ត្រូវ​បាន​គេ​និយាយ​ថា​មាន​មុខ​មាត់​ស្រដៀង​នឹង​ម្តាយ​បំផុត ប៉ុន្តែ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដើរ​តាម​គន្លង​ឪពុក​ ដើម្បី​ក្លាយ​ជា​តារា​បាល់ទាត់ និង​តារាម៉ូដែល ផ្សាយ​ពាណិជ្ជកម្ម។

តាមប្រភព The Sun បានបន្តទៀតថា David បាននៅជាមួយ Adidas អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ហេតុដុច្នេះ អ្នក​គាំទ្រ​សង្ឃឹម​ថា Romeo និង Puma ក៏​នឹង​មាន​អាយុ​វែង ឬ​ច្រើន​ជាង​នេះផងដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]