ភ្នំពេញ៖ ថ្មីៗ នេះ Smart បានរៀបចំកម្មវិធីពិសេសៗ ជាច្រើន ដើម្បីផ្តល់ជូនទៅដល់អតិថិជនរបស់ខ្លួន ក្នុងឱកាសអបអរសាទរការឆ្លងឆ្នាំចាស់ ចូលទៅឆ្នាំថ្មី 2022។ យ៉ាងណាមិញ ក្នុងពេលឥឡូវនេះ អតិថិជនរបស់ Smart ដែលកំពុងប្រើប្រាស់លេខទូរសព្ទប្រភេទបង់លុយជាមុន (prepaid) អាចធ្វើការចុះឈ្មោះបញ្ចូលលេខទូរសព្ទ ដើម្បីទទួលបានឱកាសផ្សងសំណាងឈ្នះរង្វាន់មានតម្លៃដ៏ច្រើនដូចជា ទូរសព្ទទំនើប iPhone 13 Pro នាឡិកាឆ្លាតវៃ Apple Watch Series 5 ម៉ាស៊ីនបោកខោអាវ និង ទូរទស្សន៍ ថែមទៀតផង។

កម្មវិធីប្រគុំតន្ត្រី 2022 Virtual Sky-High New Year’s Countdown
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាយៗ ដើម្បីអាចចុះឈ្មោះបញ្ចូលលេខទូរសព្ទបាន អតិថិជន គ្រាន់តែចូលទៅកាន់ SmartNas app (អាចចុចតាម link នេះ https://smartnas.smart.com.kh/campaign-details) ហើយចុចលើប៉ូតុង “ចុះឈ្មោះ” ដូចដែលបានបង្ហាញនៅក្នុងរូបភាពខាងក្រោមនេះ។

សូមចំណាំថា មុនពេល និង បន្ទាប់ពីបានចុះឈ្មោះរួចហើយ អតិថិជនត្រូវរក្សាលេខទូរសព្ទដែលបានចុះឈ្មោះ អោយស្ថិតក្នុងសភាពដំណើរការ (active status) ដើម្បីអោយលេខទូរសព្ទរបស់អ្នកស្ថិតក្នុងការចាប់រង្វាន់។

សូមរង់ចាំទស្សនាការចាប់រង្វាន់ នៅក្នុងកម្មវិធីប្រគុំតន្ត្រីធំប្រចាំឆ្នាំ 2022 Virtual Sky-High New Year’s Countdown ដែលជាការប្រគុំតន្ត្រីឆ្លងឆ្នាំ ចូលរួមសម្តែងដោយ សិល្បករ សិល្បការិនី ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលពិសេសអស្ចារ្យនោះគឺ ការសំដែងនេះ គឺសំដែងពីលើអាកាសនៃ សណ្ឋាគារសុខា ព័ទ្ធជុំវិញទៅដោយ ទេសភាពដ៏ស្រស់ត្រកាលនារាត្រីក្នុងទីក្រុងភ្នំពេញ។

កម្មវិធីប្រគុំតន្ត្រី 2022 Virtual Sky-High New Year’s Countdown

ការប្រគុំតន្ត្រីនេះនឹងពិតជាផ្តល់នូវចំណីអារម្មណ៏ថ្មី ប្លែក និង អស្ចារ្យមិនធ្លាបមាន ដូចនេះសូមកុំភ្លេច ចូលរួមទស្សនាតាមការ ផ្សាយផ្ទាល់ពី ហ្វេសប៊ុក របស់ Smart Axiata និង Pleng by Smart នៅរាត្រីថ្ងៃទី 31 ធ្នូ ចាប់ពីម៉ោង 7:30 តទៅ។ ទស្សនាបានសប្បាយ បានឃើញអាយដល ហើយមានឱកាសឈ្នះរង្វាន់ថែមទៀតផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]