ភ្នំពេញ៖ ក្រុមហ៊ុន CPFI បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់អាហារកំប៉ុងធំជាងគេនៅប្រទេសហ្វីលីពីន ជាម្ចាស់និងគ្រប់គ្រងម៉ាកសញ្ញាផលិតផលល្បីៗជាច្រើនរួមមាន៖ Century Tuna, 555, Blue Bay, Fresca, Argentina, Swift, Lucky7, Angel Milk, Birtchree, Kamayan, និង CocoMama។ ដែលមានសារធាតុចិញ្ចឹមជាច្រើនរួមមាន៖ Omega3, DHA**, Calcium, Protein, Lycopene, Iodine, និង Vitamin D គ្មានបន្ថែមសារធាតុរក្សាទុក និងបានទទួលស្គាល់ដោយអង្គការសុខភាពចំនីអាហារពិភពលោក HACCP, HALAL, EU1130, ធានាបាននូវទំនុកចិត្ត និងសុវត្ថភាពចំនីអាហារខ្ពស់  ហើយបានចរាចរណ៍លើទីផ្សារជាង ៦០ប្រទេសទូទាំងពិភពលោក​​រួមមាន៖ ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រីក អាស៊ី​​ ជាពិសេសនៅបជ្ឈឹមបូព៌ា ​។

អាហារកំប៉ុងធំរបស់ក្រុមហ៊ុន CPFI
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន CPFI បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធដល់ក្រុមហ៊ុន VBSH ជាដំណាងចែកចាយម៉ាកសញ្ញាផលិតផលទាំងនេះផ្តាច់មុខជាផ្លូវការ និងមាន​អជ្ញាប័ណ្ណ​ត្រឹម​ត្រូវប្រចាំ​ព្រះ​រាជា​ណាចក្រកម្ពុជា។

ត្រីកំប៉ុង Century Tuna

Century Tuna គឺជាម៉ាកសាច់ត្រីធូណាកំប៉ុងឈានមុខគេនៅក្នុងប្រទេសហ្វីលីពីន ដែលមានគុណភាពខ្ពស់លេខមួយ និងមានរសជាតិដ៏ឈ្ងុយឆ្ងាញ់។ មាន Omega 3, DHA ​ល្អបំផុតសម្រាប់បេះដូង​ ខួរក្បាល មាន​កូ​ឡេ​ស្តេ​រ៉ុល​ទាប និង​គ្មាន​សារធាតុ​រក្សា​ទុក​

ជាពិសេសបំផុតសំរាប់អ្នកធ្វើលំហាត់ប្រាណ អាចញ៉ាំបានជាប្រចាំ “គិតពីសុខភាព គិតដល់ត្រីធូណា Century”។

ត្រីខ ៥៥៥

៥៥៥ ជាប្រភេទត្រីខផលិតពីត្រីសាឌីនស្រស់ៗ ដែលមានគុណភាពលេខមួយ សម្បូរទៅដោយជាតិកាល់ស្យូមសម្រាប់ឆ្អឹងរឹងមាំ ប្រូតេអ៊ីនសម្រាប់ការកសាងសាច់ដុំ លីកូពីនសម្រាប់ការពារជំងឺមហារីក អ៊ីយ៉ូត និងវីតាមីនឌី។ មានច្រើនរសជាតិដូចជា ត្រីសាឌីនជាមួយទឹកប៉េងប៉ោះ និងជាមួយរសជាតិហឹរ។

ត្រីខ ៥៥៥

ហើយកាន់តែប្លែកទៀតនោះ គឺត្រីសាឌីនបំពង "ខ" មុនគេ គឺទទួលបានចំណាត់ថ្នាក់លេខមួយ និងមានការគាំទ្រច្រើនជាងគេនៅលើទីផ្សារហ្វីលីពីន ដែលគុណភាពត្រីសាឌីនបំពងស្រួយល្អឥតខ្ចោះ ជាវិធីចំអិនតែមួយគត់ដើម្បីអោយស្បែកត្រីស្រួយមាន​រសជាតិឆ្ងុយឆ្ងាញ់ ធានាគ្មានសារធាតុរក្សាទុក។

ខ្ទិះដូង Coco Mama

Coco Mama ចំរាញ់ចេញពីខ្ទិះដូងសុទ្ធ ១០០% ដូងត្រូវបានកោស ច្របាច់ ហើយនិងវេចខ្ចប់ក្នុងថ្ងៃតែមួយ ដើម្បីធានាបាននូវរសជាតិដើម​ និង​គុណភាពខ្ទិះដូងស្រស់ គ្មានបន្ថែមសារធាតុរក្សារទុក។ Coco mama ជាដៃគូដល់ល្អបំផុតសំរាប់មេផ្ទះសម័យថ្មីធ្វើអោយរសជាតិអាហារកាន់តែឆ្ងុយឆ្ងាញ់ គ្រួសារមានសុភមង្គល។

គួរបញ្ជាក់ផងដែរថា ប្រទេស​កម្ពុជា​ជា​ផ្នែកមួយ​នៃ​ទីផ្សារ​ពិសេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយសារ​តែ​សក្តា​នុពល ទីផ្សារ​មាន​ការ​កើន​ឡើង​ជា​លំដាប់ឥតឈប់ឈរ ហើយវត្តមានយីហោល្បីៗទាំងនេះនិងផ្តល់ជូនដល់គ្រួសារប្រជាជនកម្ពុជា នូវសុខភាពល្អទាំងរាង្គកាយ បេះដូង និងប្រាជ្ញាស្មារតី ជាពិសេសមានរសជាតិដ៏ឆ្ងុយឆ្ងាញ់យ៉ាងសប្បូរបែប ធ្វើអោយគ្រួសារមានសុភមង្គល៕

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 070666184/085888641

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]