ហ្វីលីពីន៖ ជឿជាក់ថា មហាជន និងប្រិយមិត្ត ទស្សនិកជន ជាពិសេសអ្នកដែលនិយមតែងតែគាំទ្រ និងតាមដានរឿងភាគហ្វីលីពីន ច្បាស់ណាស់ពិតជាធ្លាប់បានស្គាល់ គូស្វាមី-ភរិយា មួយគូដ៏សែនផ្អែមល្អែម គឺ លោក Dong Dantes ធ្លាប់សម្តែងជាម៉ារីអូ និងនាង Marian rivera ធ្លាប់សម្តែងជាតួម៉ារីម៉ា ហាក់នៅតែបន្តបង្ហាញក្តីស្រលាញ់គំរូ ដល់អ្នកគាំទ្ររបស់អ្នកទាំងពីរ ។
យ៉ាងណាមិញ ក្រោយចាប់ដៃគ្នាកសាងគ្រួសារអស់រយ:ពេលជាច្រើនឆ្នាំកន្លងមក លោក Dong Dantes និងនាង Marian rivera ក៏បានផ្តល់កំណើតដល់កូនដ៏ប្រុសស្រីដ៏ស្រស់សង្ហា និងគួរឲ្យស្រលាញ់ចំនួន២នាក់ ខណ:ពេលដែលប្រជាប្រិយភាពរបស់ពួកគេ រឹតតែទទួលបានការគាំទ្រពីសំណាក់មហាជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ Marian rivera ក៏បានបង្ហោះរូបភាពក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៧ឆ្នាំរបស់ពួកគេ ដែលសបញ្ជាក់ឲ្យឃើញពីភាពផ្អែមល្ហែមចំណងស្នេហ៍ដ៏រឹងមាំ ខណៈចាប់ដៃគ្នាអស់៧ឆ្នាំហើយ មិនដែលរង្គោះរង្គើរម្ដងណាឡើយ នៅតែស្ថិតស្ថេរពោពេញដោយសុភមង្គលបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]