កម្សាន្ត៖ ក្រៅពីមានជីវិតការងារ និងភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈហើយ តារាស្រីដ៏មានប្រជាប្រជាប្រិយទាំងប៉ុន្មានរូបនេះ ថែមទាំងមានជីវិតរស់នៅឯកជនយ៉ាងរីករាយ បន្ទាប់ពីបានកសាងគ្រួសារ ជាពិសេស ព្រមទាំងមានស្វាមីថ្នាក់ថ្នម ផ្ដល់ក្ដីស្រលាញ់ និងចេះយកចិត្តទុកដាក់ចំពោះពួកគេ យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០២១ នេះ វាក៏ជាឆ្នាំដ៏ល្អមួយ សម្រាប់តារាស្រីទាំងនោះ នៅក្នុងការផ្លាស់ប្តូរឋានៈរបស់ខ្លួន ដោយបានក្លាយជាអ្នកម្ដាយសម័យថ្មី បន្ទាប់ពីមានផ្ទៃពោះជាច្រើនខែ និងបានសម្រាលកូនសំណព្វចិត្ត នៅក្នុងឆ្នាំនេះផ្ទាល់ ដើម្បីជាចំណងស្នេហ៍ដ៏រឹងមាំថែមទៀត ទៅលើជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ មានតារាស្រីល្បីៗជាច្រើនដូចជា៖
១. Mew Nittha
តារាស្រី Mew Nittha បានសម្រាល ក៏ដូចជាទទួលស្វាគមន៍ កូនស្រីដំបូងរបស់ខ្លួន កាលពី ខែកញ្ញា កន្លងទៅនេះ។
២. Sririta
តារាស្រី Sririta ក៏បានក្លាយទៅជាអ្នកម៉ាក់សម័យថ្មីម្នាក់ ដែលនៅតែរក្សាភាពស្រស់ស្អាត បន្ទាប់ពីបានសម្រាល បានកូនប្រុសដំបូង កាលពី ខែមីនា ។
៣. Koi Ratchawin
តារាស្រី Koi Ratchawin ត្រូវបានគេដឹងថា នាងបានជ្រើសរើស វិធីសម្រាលកូនតាមបែបធម្មជាតិ និងបានស្វាគមន៍កូនដំបូង កាលពីខែ តុលា ។
៤. Yard Thip
តារាស្រី Yard Thip ក៏បានបង្ហាញពីដំណឹងដ៏រីករាយចំពោះ ហ្វេនៗ នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានសម្រាលបានកូនស្រីម្នាក់ កាលពីខែ សីហា ។
៥. Ja Jittapa
អាចនិយាយបានថា គឺជារឿងដ៏រីករាយបំផុត សម្រាប់ តារាស្រី Ja Jittapa នៅពេលដែលបានសម្រាល បានកូនភ្លោះប្រុសស្រី ដ៏គួរស្រលាញ់ កាលពី ខែ មិថុនា ។
៦. KnomJean
តារាស្រី KnomJean ក៏ជាអ្នកម្ដាយសម័យថ្មីមិនចាញ់ តារាផ្សេងៗនោះដែរ បន្ទាប់ពី ទទួលស្វាគមន៍កូនប្រុសដំបូង កាលពី ខែឧសភា ។
៧. Gale Rada
តារាស្រី Gale Rada បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍កូនប្រុសដំបូង កាលពី ខែមិថុនា ។
ប្រភព៖ Sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]