រាជធានីភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍លេខ DC109 របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានសម្រេចឲ្យ "បើកប្រទេសឡើងវិញ" ហើយក៏បានអនុញ្ញាតឲ្យប្រជាជនកម្ពុជាប្រារព្ធធ្វើកម្មវិធីដូចជា កិច្ចប្រជុំ សន្និសីទ ពិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ និងកម្មពីធីផ្សេងៗ ដោយអនុវត្តតាមវិធានការសុវត្ថិភាព ៣ការពារ ៣កុំ ដែលបង្កើតដោយអាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ដើម្បីអបអរឱកាសដ៏វិសេសវិសាលជាមួយគូស្វាមីភរិយាថ្មី និងកម្មវិធីផ្សេងៗ ខេមប្រ៊ូវ ជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូង និងធំជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើប្រតិបត្តិការអាជីវកម្មតាំងពីឆ្នាំ១៩៦០ មក បានផ្តល់ជូនកញ្ចប់ប្រូម៉ូសិនដ៏អស្ចារ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស“ការផ្តល់ជូនដ៏ល្អឥតខ្ចោះ” ត្រូវបានរៀបចំសម្រាប់អាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗតាម “បែបគន្លងថ្មី” ជាមួយកញ្ចប់ចំនួនពីរខាងក្រោម៖ កញ្ចប់សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ តាមផ្ទះ ឬក្រុមហ៊ុន។ កម្មវិធីនេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់បំណាច់ឆ្នាំ2022។ សូមមើលកញ្ចប់កម្មវិធីផ្តល់ជូនលម្អិតនៅខាងក្រោម៖
ក្រុមហ៊ុន ខេមប៊្រូវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ជាពិសេសគូស្វាមីភរិយាថ្មីថ្មោងដែលបានគាំទ្រ និងបន្តជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន ខេមប៊្រូវ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ហើយក៏សូមជូនពរឲ្យគូស្វាមីភរិយា និងលោក-លោកស្រី មានសុខភាពល្អ រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច។
ក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុន ខេមប៊្រូវ ប្ដេជ្ញាបន្តចូលរួមសហការជាមួយសហគមន៍តាមដែលអាចធ្វើបាន។ អាទិភាពចម្បងរបស់យើងនៅក្នុងស្ថានភាពមិនជាក់លាក់នេះ គឺសុវត្ថិភាព និងសុខុមាលភាពបុគ្គលិក និងសហគមន៍របស់យើងដែលក្រុមហ៊ុន ខេមប៊្រូវ អនុវត្តធ្វើ។
តោះ! រីករាយជាមួយឱកាសដ៏ពិសេសជាមួយក្រុមគ្រួសារ
មិត្តភក្តិ ប្រកបដោយសុខសុវត្ថិភាព។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ។
ឯកសារយោង: *20211112-DC109-GOVENEMENT-DECIDED.KH.
ក្រុមហ៊ុនកាស៊្បែរគ្រុបនៅកម្ពុជា
ក្រុមហ៊ុន ខេមប្រ៊ូវ គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់ និងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើប្រតិបត្តិការអាជីវកម្មតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះនិងកំពុងផលិត និងចែកចាយស្រាបៀរដែលមានម៉ាកសញ្ញាល្បីៗ ទាំងផលិតផលជាតិ និងអន្តរជាតិជាច្រើន។ ក្នុងនាមជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនកាស៊្បែរគ្រុប ក្រុមហ៊ុនក៏បានផលិត និងចែកចាយម៉ាកសញ្ញាស្រាបៀរអន្តរជាតិនានា រួមមានស្រាបៀរដ៏ល្បីរបស់ប្រទេសដាណឺម៉ាក គឺស្រាបៀរកាស៊្បែរ ស្រាផ្លៃឈើដ៏ល្បីរបស់អឺរ៉ុប គឺ Somersby ស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ជប៉ុនគឺ ស្រាបៀរអាសាហ៊ី និងស្រាបៀរស្តោតរបស់ប្រទេសអៀកឡង់ គឺស្រាបៀរ Guinness។ ក្រុមហ៊ុនក៏ផលិតម៉ាកសញ្ញាក្នុងស្រុក រួមមានស្រាបៀរខ្លាំង ប៊្លែកផេនធ័រ ផងដែរ។ តាំងពីឆ្នាំ ១៩៩២ ក្រុមហ៊ុនខេមប្រ៊ូវ បានសហការជាមួយក្រុមហ៊ុនប៉ិបស៊ីកូ ក្នុងការវេចខ្ចប់ និងចែកចាយភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា រួមមាន ទឹកក្រូចប៉ិបស៊ី មីរីនដា 7-UP និងស្ទីង។
ក្រុមហ៊ុនខេមប្រ៊ូវ ចាប់ផ្តើមការផលិតឡើងវិញនៅឆ្នាំ ១៩៩១។ ចាប់តាំងពីឆ្នាំ ២០១៩ មក ក្រុមហ៊ុនកាស៊្បែរបានកាន់កាប់ភាគហ៊ុន ១០០% របស់ក្រុមហ៊ុនខេមប្រ៊ូវ ហើយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្រែខ្លួនពីក្រុមហ៊ុនបែបលក្ខណៈក្នុងស្រុកមួយ ឲ្យក្លាយទៅជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលផលិតទាំងម៉ាកផលិតផលក្នុងស្រុក និងបែបលក្ខណៈអន្តរជាតិ។ ក្នុងនាមជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន កាស៊្បែរគ្រុប វាបានផ្តល់នូវភាពខ្លាំង ដល់យើង ក៏ដូចគោលដៅច្បាស់លាស់មួយ ក្នុងការធ្វើប្រតិបត្តិជារៀងរាល់ថ្ងៃ ហើយនោះគឺផលិតដើម្បីភាពប្រសើរនៅថ្ងៃនេះ និងថ្ងៃស្អែក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]