តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួន របស់ តារាស្រី Ruby Lin ស្រាប់តែបានចេញមក បង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ និងមានភាពប្លែកភ្នែក ខុសពីការបង្ហាញខ្លួន របស់នាងកាលពីមុនៗ។ 

ក្នុងនោះដែរ តារាស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ អាវខ្លីពណ៌លឿង មាន​អាវ​ធំពីខាងក្រៅ ប៉ុន្តែអ្វីដែលជាចំណុចលេចធ្លោ នោះគឺ ក្នុងឈុតមួយនេះ បានបញ្ចេញឲ្យឃើញនូវរាងចង្កេះតូចរាបស្មើរ ពោរពេញដោយភាពទាក់ទាញជាទីបំផុត ដែលជួយលើកសម្រស់កាន់តែក្មេងជាងវ័យ ស្ទើរតែមិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងទទួលបានការពេញចិត្តជាច្រើន ដែលនាងនៅតែរក្សា​បានរាងស្លីមដូចដើម បើទោះជា ធ្លាប់បានសម្រាលកូនម្តងហើយ ព្រមទាំងមានពេល​មួយ​នោះ តារាស្រីរូបនេះ ធ្លាប់ត្រូវ​បាន ​គេ​រិះគន់​ថា ​ឡើង​ទម្ងន់ ក៏ដោយ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]