វៀតណាម÷ យោងតាមប្រភពដកស្រង់ពីសារព័ត៌មាន CafeBiz នាព្រឹកនេះអាជ្ញាធរបាននិយាយថា ពួកគេនឹងកាត់ទោសម្តាយចុងនាង Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ស្នាក់នៅទីក្រុងGia Lai ដោយចោទពីបទធ្វើទារុណកម្មលើកុមារក្រោមបន្ទុក យោងតាមមាត្រា ១៤០នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ដែលបានធ្វើវិសោធនកម្ម និងបន្ថែមក្នុងឆ្នាំ២០១៧។ ផ្អែកតាមប្រការ២ នៃមាត្រា ១៤០ ជន​ណា​ដែល​ធ្វើ​ទារុណកម្ម ឬ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​បុគ្គល​ដែល​ខ្លួន​ចិញ្ចឹម អាច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១ទៅ៣ឆ្នាំ ឬលើសពីនេះអាស្រ័យលើស្ថានទម្ងន់នៃទារុណកម្ម។

សូមរំលឹកផងដែលថា ព្រឹត្តិការណ៍សោកនាដកម្មដ៏សង្វេគ ក្នុងករណីក្មេងស្រីអភ័ព្វអាយុ៨ឆ្នាំម្នាក់ត្រូវបានម៉ែចុងធ្វើទារុណកម្មរហូតដល់ស្លាប់នៅទីក្រុង Binh Thanh (ហូជីមិញ) បានធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ដោយមានអ្នកខ្លះបានសំណូមពរឲ្យផ្តន្ទាទោសដាក់គុកស្រ្តីជាម្តាយចុងរូបនោះអស់មួយជីវិតថែមទៀតផង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖: សូមចុចទីនេះ

ម្តាយចុងនៅប៉ុស្តិ៍ប៉ូលីស
ម្តាយចុង
ម្តាយចុង
ក្មេងស្រីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]