ភ្នំពេញ៖ នៅសល់មិនយូរថ្ងៃទៀតទេ ដែលយើងនឹងត្រូវនិយាយពាក្យលា ទៅកាន់ឆ្នាំ 2021 ហើយចូលទៅឆ្នាំ 2022។ ប្រិយមិត្តទាំងអស់គ្នា មានគម្រោងប្រារព្ធយប់ដ៏អស្ចារ្យនេះ នៅទីណាខ្លះ? ប្រសិនបើទំនេរ កុំភ្លេចចូលទៅទស្សនា កម្មវិធីប្រគុំតន្ត្រីលក្ខណៈឌីជីថលរបស់ Smart ដែលមានឈ្មោះថា Smart 2022 Virtual Sky-High New Year’s Countdown ដែលនឹងប្រារព្ធឡើនៅយប់ថ្ងៃទី 31 ធ្នូ ចាក់ផ្សាយផ្ទាល់នៅក្នុង ហ្វេសប៊ុករបស់ Smart Axiata និង Pleng by Smart ចាប់ពីម៉ោង 7:30 យប់តទៅ។

តាមរយៈក្រុមការងារបានអោយដឹងថា ការប្រគុំតន្រ្តីលើកនេះ មិនមែនធ្វើនៅក្នុងឆាកធម្មតាៗនោះទេ តែជាឆាកដែលនៅលើអាកាសខ្ពស់ត្រដែត ស្ថិតនៅលើសណ្ឋាគារលំដាប់ផ្កាយសុខា។ ការរៀបចំបែបនេះ នឹងធ្វើអោយការសំដែងរបស់សិល្បករ សិល្បការិនីលំដាប់កំពូលៗប្រចាំប្រទេស កាន់តែលេចធ្លោ ប្លែកភ្នែក និងទាក់ទាញ ដែលមិនធ្លាបមានពីមុនមក។ សាកស្រមៃទៅមើលថា យើងបានទស្សនាអាយដលក្នុងដួងចិត្ត ច្រៀង និង រាំបទចម្រៀងដែលយើងពេញចិត្ត ដោយព័ទ្ធជុំវិញទៅដោយទេសភាពដ៏ស្រស់ត្រកាល នាពេលរាត្រី ក្នុងទីក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
2022 Virtual Sky-High New Year’s Countdown

ពិសេសជាងនេះទៅទៀត កម្មវិធីមិនមែនមានត្រឹមតែការសម្តែងពីកំពូលតារាចម្រៀងល្បីៗនោះទេ តែក៏មានការចាប់រង្វាន់ជូនអតិថិជនដែលមានសំណាង ពីការចុះឈ្មោះបញ្ចូលលេខទូរសព្ទ ពី SmartNas App ថែមទៀតផង។ បើអតិថិជនមិនទាន់បានចុះឈ្មោះទេ អាចចូលទៅកាន់ SmartNas app បាន ឬ ចុចលើតំណរភ្ជាប់នេះ https://smartnas.smart.com.kh/campaign-details

តារាចម្រៀងល្បីៗ

ឈ្នះម្តងហើយ អតិថិជន អាចមានសំណាងឈ្នះសារជាថ្មីម្តងទៀត ព្រោះអំឡុងពេលកំពុងទស្សនា ក្រុមការងារនឹងមានទមលាក់ជាលេខកាតកោស ជារង្វាន់ដល់អ្នកទស្សនា។

តារាចម្រៀងល្បីៗ

មុនថ្ងៃប្រគុំតន្ត្រីមកដល់ ប្រិយមិត្តអាចទៅស្តាប់បទល្បីៗពីអាយដូលទាំង 21 នាក់នៅក្នុង Pleng ឲ្យហើយ ស្រួលដល់ថ្ងៃកម្មវិធី អាចច្រៀងតាមកុំឲ្យភ្លាត់។ តោះចូលទៅ Pleng តាមតំណរភ្ជាប់នេះ  https://pleng.smart.com.kh/pla.../2022-virtual-sky-high/551/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]