កូរ៉េខាងត្បូង​៖ ក្រោយពី Crash Landing on You ក្លាយជារឿង K-Dramas ដ៏ពេញនិយមបំផុតមួយ សហគមន៍អនឡាញបានចំណាយពេលប្រមូលផ្តុំ និងចែករំលែកព័ត៌មាន អំពីអតីតកាលរបស់តារាសម្តែងប្រុស Hyun Bin ដែលជាតួប្រុសក្នុងរឿងនេះ។

ហើយ​ក្នុង​ចំណោម​ការ​បង្ហោះ​ជា​ច្រើន មាន​ម្នាក់​បាន​ចែក​រំលែក​រូបភាពជាច្រើនសន្លឹក ដែលត្រូវបានស្គាល់ជា ​មិត្តភ័ក្តិ​វ័យ​ក្មេង​របស់ Hyun Bin បានអះអាងថា នៅក្នុងស្រុករបស់ពួកគេ Hyun Bin ពិតជាមានប្រជាប្រិយភាពជាង H.O.T ទៅទៀត កាលពីជំនាន់នោះ ដែលនៅពេលនោះ ដោយសារតែរូបសង្ហា និងភាពឆ្លាតវៃរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពទាំងនោះ ត្រូវបានបង្ហោះពាសពេញ អ៉ីនធឺណែត ហើយបាន អ្នកគាំទ្រ បានលើកឡើង នៃភាពល្អឥតខ្ចោះរបស់លោក ជាពិសេស រូបរាងបែបនេះ ដែលមើលទៅពិតជាសង្ហាខ្លាំង កាន់តែពិសេស លោកគ្មានប្រែប្រួលសូម្បីតែបន្តិច មិនថាពីមុន ឬបច្ចុប្បន្ន នៅតែជាទីក្រសែភ្នែករបស់មហាជន៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

Hyun Bin 
Hyun Bin កាលពីក្មេង 
Hyun Bin កាលពីក្មេង 
Hyun Bin កាលពីក្មេង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]