ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថាអ្នកគាំទ្របានជ្រាបហើយពី តារាសម្តែងប្រុស ព្រីន និងតារាសម្តែងស្រី រចនា រ៉ាវ៉ាឌី​ ជាតារាសម្តែង ជ្រកក្រោមទ្រនំរបស់ផលិតកម្ម «សាស្ត្រា» បើទោះបី ទើបឈានចូលវិស័យសិល្បៈក៏ពិតមែនក្តី តែតារាសម្តែងស្រីប្រុស ១គូនេះ ទទួលការគាំទ្រយ៉ាងច្រើនពី ទស្សនិកជន។

យ៉ាងណាមិញ ក្រោយចាប់ដៃជាមួយគ្នាសម្តែងជាតួ​ឯក ក្នុងរឿងភាគជាច្រើនរឿងរួចហើយនោះ តារាសម្តែងស្រីប្រុសមួយគូនេះ ស្រាប់តែ ត្រូវហ្វេនៗមើលឃើញថា ស្និទស្នាលគ្នាមិនដូច គូសម្តែងផ្សេងទៀតឡើយ លើសពីនេះទៅទៀត អ្នកគាំទ្រជាច្រើន បានចាប់គូតារាប្រុសស្រី២រូបនេះ ឲ្យក្លាយជាគូស្នេហ៍នឹងគ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាពេលថ្មីៗនេះ គេសង្គេតឃើញអ្នកទាំងពីរក៏មានរឿងភាគជាមួយគ្នាបន្តទៀត លើសពីនេះទៀតលោក ព្រីន ក៏ឧស្សាហ៍បង្ហោះរូបគូជាមួយ រចនា រ៉ាវ៉ាឌី ជារឿយៗ។ ជាក់ស្ដែង ដូចកាលពីម្សិលមិញនេះ តារាប្រុសរូបនេះ បានបង្ហោះរូបភាពយ៉ាងស្រស់សង្ហា ជាមួយ រ៉ាវ៉ាឌី ក្នុងឈុតខ្មៅទាំងគូ មើលទៅពិតជាសាកសមគ្នាខ្លាំង រហូតដល់មានហ្វេនៗចង់ពួកគេក្លាយជាគូស្នេហ៍ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

 ព្រីន 
 ព្រីន 
 ព្រីន និង រចនា រ៉ាវ៉ាឌី 
 ព្រីន និង រចនា រ៉ាវ៉ាឌី 
 ព្រីន និង រចនា រ៉ាវ៉ាឌី 
 ព្រីន និង រចនា រ៉ាវ៉ាឌី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]