ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមមួយទៀតហើយ ដែលត្រូវបានអ្នកគាំទ្រចូលចិត្តតាមដាន រវាងតារាស្រី Mint Chalida និង គូស្នេហ៍ លោក Pupha ជាមួយនឹងទំនាក់ទំនងស្នេហាជិត ១០ ឆ្នាំ ប៉ុន្តែ អ្នកទាំងពីរ នៅតែរក្សា បាននូវភាពផ្អែមល្ហែមជានិច្ច។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Mint Chalida បានចេញមកបង្ហាញពីភាពល្អូកល្អើន ជាមួយនឹងគូស្នេហ៍ស្រស់សង្ហារបស់ខ្លួន សាជាថ្មី ដោយនៅក្នុងនោះ ពួកគេទាំងពីរ បានចាប់ដៃ សំឡឹងមើលមុខគ្នា ក្រោមបរិយាកាសដ៏ រ៉ូមែនទិច មានផ្កានិងធម្មជាតិជាផ្ទៃខាងក្រោយដ៏ស្រស់ស្អាត ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅពេលដែលខាងប្រុស បានស្លៀកឈុត មានភាពស្រដៀងនឹង ឈុតអាពាហ៍ពិពាហ៍នោះហើយ គឺកាន់តែធ្វើឲ្យរូបភាពទាំងនេះ ហាក់ដូចជាកំពុងតែថតរូប Pre-Wedding យ៉ាងផ្អែមល្ហែម ទន្ទឹមនឹងហ្វេនៗ បានបញ្ចេញមតិសួរនាំ និងសង្ឃឹមថា ដំណឹងល្អ របស់គូស្នេហ៍អ្នកទាំងពីរ នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]