សេអ៊ូល៖ នៅថ្ងៃទី ៣១ ខែធ្នូ មូលនិធិ «Green Umbrella Children's Foundation»« បានបង្ហាញថា J-Hope សមាជិក BTS បានបរិច្ចាគ ១០០ លានវ៉ុន ដើម្បីជួយកុមារក្រីក្រនៅក្នុងប្រទេសកូរ៉េ។ បន្ទាប់ពីការបរិច្ចាគរបស់លោកចំនួន ១៥០ លានវ៉ុន (~ ១២៥,៩៩៨ ដុល្លារ) កាលក្នុងឆ្នាំ ២០១៨ ។
ជាកស្តែង អំណោយរបស់លោកនឹងត្រូវបានប្រើដើម្បីផ្គត់ផ្គង់កំដៅ និងថ្លៃព្យាបាលសម្រាប់កុមារនៅក្នុងគ្រួសារដែលមានប្រាក់ចំណូលទាប និងកន្លែងថែទាំ ដែល J-Hope ត្រូវបានគេដាក់ឈ្មោះថាជាសមាជិកនៃ «Green Noble Club»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏បានលើកឡើងថា លោកពិតជាព្រួយបារម្ភថា កុមារនឹងចំណាយពេលនៅដាក់ដាច់ខ្លួនដោយឡែក និងត្រជាក់នៅចុងឆ្នាំ ដោយសារកូវីដ ក្នុងស្ថានការណ៍ លំបាកផ្នែកសេដ្ឋកិច្ច ហេតុដូច្នេះ លោកសង្ឃឹមថាការបរិច្ចាគនេះ នឹងជួយឱ្យក្មេង អាចចំណាយក្នុងរដូវរងា បានយ៉ាងកក់ក្តៅ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]