ចិន៖ កាលពី នៅរសៀលថ្ងៃទី ៣០ ខែធ្នូកន្លងទៅ កម្មវិធីប្រគល់ពានរង្វាន់ Golden Rooster Awards 2021 ត្រូវបានប្រារព្ធឡើងជាផ្លូវការ ដោយមានការចូលរួម ពីតារាប្រុសស្រីល្បីៗជាច្រើន នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន ហើយនៅក្នុងចំណោមនោះ តារាប្រុស លោក Huang Xiaoming ដែលបានចូលរួមក្នុងកម្មវិធីនេះ ក៏បានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ 

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ខណៈពេលចូលរួមនៅក្នុងកម្មវិធីមួយនេះ លោក Huang Xiaoming បានបង្ហាញពីសកម្មភាពជួយដល់ តារាស្រី Li Bingbing ដើម្បីកុំឱ្យនាងជំពប់ដួល ដោយសារតែ តារាស្រីរូបនេះ មានការតុបតែងខ្លួន ដោយជ្រើសរើស ការស្លៀករ៉ូបរឹបរាង និងវែងខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ខណៈដែល Li Bingbing ហាក់ពិបាកនឹង​ផ្លាស់ទី លោក Huang Xiaoming បានចូលមកជួយ រៀបចំសម្រួលសំពត់ផ្នែកខាងក្រោមដល់រូបនាង មុនពេលថតរូបជាមួយគ្នា ទៀតផង។ យ៉ាងណាមិញ សកម្មភាពមួយនេះហើយ ហាក់បង្ហាញឲ្យឃើញថា តារាប្រុសរូបនេះ មិនត្រឹមតែមានរូបសង្ហានោះទេ ថែមទាំងជាសុភាពបុរស គួរឲ្យសរសើរពីទស្សនិកជន ជាច្រើន ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Li Bingbing 
Huang Xiaoming និង Li Bingbing 
Huang Xiaoming ជួយរៀបសំពត់ ឲ្យ Li Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]