ចិន៖ បុរសម្នាក់ និងមិត្តស្រី ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសចិន បន្ទាប់ពីពួកកេ បានបោះកូនបង្កើត របស់លោក ចេញពីយ៉រជាន់ទី១៥ អគារផ្ទះល្វែង ដោយសារតែមិត្តស្រីថ្មី របស់បុរសម្នាក់មិនចង់បានកូន របស់នារីផ្សេង។
ជាក់ស្តែង ក្មេងទាំងពីរនាក់បានធ្លាក់ពី ប្លុកអគារក្នុងក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំមុន ដែលកូនស្រី Zhang Bo អាយុ ២ ឆ្នាំ បានស្លាប់ភ្លាមៗ ខណៈដែលកូនប្រុស Zhang Yangrui អាយុ ១ ខួបបានស្លាប់ ក្រោយពីត្រូវរបួស ធ្ងន់ធ្ងរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយហេតុការណ៍ភ្លាមៗ បុរសជាឪពុកនោះ បានអះអាងថា លោកកំពុងងងុយដេក ពេលក្មេងៗធ្លាក់ចេញតាមបង្អួច ហើយនិយាយថា លោកភ្ញាក់ឡើងដោយសារ មនុស្សស្រែក នៅជាន់ក្រោមបន្ទាប់ពីប្រទះឃើញសាកសពកូនរបស់លោក នៅលើវាលស្មៅ។
ទោះជាយ៉ាងណាក្រោយពីការសើបអង្កេត បានឲ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឪពុកបានក៏សារភាពថា លោក និង មិត្តស្រី បានគ្រោងសម្លាប់កូនៗ ដើម្បីពួកគេអាចចាប់ផ្តើមគ្រួសារថ្មីដោយគ្មានកូនពីអតីតភរិយដូច្នេះដែរ៕
ប្រភព៖ Dailymail
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]