សៀមរាប៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា ជាម្ចាស់ឧបត្តម្ភធំគាំទ្រ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៦» រយៈពេល ៨ ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។


ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការរស់នៅ និងសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃសុខភាព និងសុខុមាលភាព ហើយញ៉ំាងឲ្យមាននូវការបន្តការឧបត្តម្ភធំគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ។ សកម្មភាពនេះក៏ជាការផ្ញើសារដ៏សំខាន់មួយ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនយើងបន្តអនុវត្តនូវរបៀបរស់នៅប្រកបដោយភាពសកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំជាងគេនៅប្រទេសកម្ពុជានេះផងដែរ។ ជាងនេះទៅទៀត ការឧបត្ថម្ភព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ព្រោះថា ផ្លូវរត់គឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់អ្នកចូលរួមទាំងអស់អាចគយគន់ទេសភាពដ៏ស្រស់ត្រកាល ជុំវិញបរិវេណឧន្យានអង្គរ ដែលជាទីដ៏សែនមនោរម្យ។ ស្របតាមសាររបស់ព្រឹត្តិការណ៍ឆ្នាំនេះ គឺ «រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍» កម្មវិធីទាំងមូលប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែមករា នេះដោយមានអ្នករត់សរុបចំនួនប្រមាណ ២.៥០០ នាក់ ដែលជាប្រជាជនខ្មែរ និងជនបរទេសក្នុងស្រុក៕


ដើម្បីស្វែងយល់បន្ថែមអំពីវិធានការសុវត្ថិភាពរបស់ព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖ https://www.manulife.com.kh/km/angkor-wat-half-international-marathon/2021-run-safety-angkor-wat-international-half-marathon.html
អំពី មេនូឡាយហ៍្វ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា ជាមួយនឹងការផ្តល់ទំនុកចិត្តពីអតិថិជនជាង ១១ ម៉ឺននាក់។
អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០២០ យើងមានបុគ្គលិកបម្រើការងាជាង ៣៧ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ១១៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៤ ទ្រីលានដុល្លារកាណាដា ឬ ១,១ ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,៦ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ៖www.manulife.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]