ថៃ៖ ក្រោយ​ពី​តារា​សម្ដែង​ស្រី Pat Napapa បានបង្ហើប​តាម​រយៈ​យូធូប​ ពីបញ្ហាការមករដូវ និងបានទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យនោះ បានក្លាយជាបញ្ហាមួយ ដែលត្រូវបានមនុស្សជាច្រើនតាមដាន ហើយពួកគេថែមទាំងបានសង្ស័យ ថាតើ តារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះឬយ៉ាងណា។ 

ដោយឡែក កាលពីថ្មីៗនេះ Pat Napapa ក៏បានចេញមកបង្ហាញតាមរយៈកម្មវិធីកម្សាន្ត និងបានលើកឡើងពីបញ្ហា​មួយនេះ​ ដោយបានបញ្ជាក់ថា ខ្លួនមិន​មាន​ផ្ទៃពោះនោះទេ ប្រសិនបើមើលឃ្លីបវីដេអូ ក្នុងយូធូបរហូតដល់ចប់ នោះមនុស្សគ្រប់គ្នា នឹងយល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ហេតុផលដែលត្រូវទៅពិនិត្យសុខភាព តារាស្រីរូបនេះ ក៏បានប្រាប់ថា កាលពី​កន្លង​មក នាងមិន​បាន​ពិនិត្យ​សុខភាព​ទាល់​តែ​សោះ ដោយ​គិត​ថា​ ខ្លួនគួរ​តែទៅ​ពិនិត្យ​ខ្លះហើយ។ ម៉្យាងវិញទៀត តាមរយៈនោះ ស្រាប់តែមានមតិ​ខ្លះ​ បានបង្ហាញពីភាពមិនសមរម្យ ដោយប្រើ​ពាក្យ​គំរាម​កំហែង​ ចំពោះរូបនាងទៀតផង​។ 

យ៉ាងណាមិញ ពេល​នេះ Pat Napapa បាននិយាយថា នាង​កំពុង​ប្រមូល​ភស្តុតាង ​និង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹងចំពោះបុគ្គលរូបនោះ ដោយមិនទទួលយកការសុំទោសនោះទេ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa 
Pat Napapa 
Pat Napapa និង គូស្នេហ៍
Pat Napapa និង គូស្នេហ៍
Pat Napapa និង គូស្នេហ៍
Pat Napapa
Pat Napapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]