កម្សាន្ត៖ បើនិយាយដល់បវរកញ្ញា គេតែងនិយាយតៗគ្នាថាបវរកញ្ញាគ្រប់រូប មិនតម្រូវឲ្យមានស្នេហាឬដៃគូឡើយ ប៉ុន្តែការមានស្នេហាវាមិនមែនជារឿងធំ អាចធ្វើឲ្យប៉ះពាល់ទៅដល់តំណែងបវរកញ្ញាកំពុងគ្រងមកុដ ឬត្រៀមខ្លួនទៅចូលរួមប្រកួតបវរកញ្ញាលើឆាកអន្តរជាតិឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ បវរកញ្ញាគ្រប់រូបត្រូវមានអត្តចរិតល្អ សមត្ថភាពខ្ពស់ ចំណេះដឹងគ្រប់គ្រាន់ និងរក្សាកេរ្ដិ៍ឈ្មោះខ្លួនឯងឲ្យបានល្អប៉ុណ្ណោះ។
ពិតណាស់ ក្នុងនាមជាបវរកញ្ញា គេអាចនិយាយបានថា គ្រប់បវរកញ្ញាទាំងអស់ត្រូវតែជាស្រ្តីមួយរូបដែលមានភាពស្រស់ស្អាតទាំងសម្រស់ខាងក្រៅ និងចិត្តល្អពីខាងក្នុង ដើម្បីជាគំរូដល់ប្អូនៗជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ ថ្មីៗនេះគេដឹងផងដែរ មានបវរកញ្ញាចក្រវាឡកម្ពុជាចំនួន២រូប ដែលមានភាពក្លាហាន ហ៊ានបើកបង្ហាញពីទំនាក់ទំនងស្នេហាខ្លួនជាសាធារណៈ ឲ្យមហាជននិងហ្វេនបានដឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បវរកញ្ញាចក្រវាឡកម្ពុជាទាំងពីរជំនាន់ ដែលបើកបង្ហាញមុខគូស្នេហ៍ និងបង្ហោះរូបភាពៗលើបណ្ដាញសង្គមនោះមានដូចជា កញ្ញា ប៊ី សុធារី និងកញ្ញា រ៉េត សារីតា។ លើសពីនេះទៅទៀត បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ គេសង្កេតឃើញគូស្នេហ៍ទាំងពីគូនេះ កាន់តែបង្ហោះរូបភាពស្វីតៗ មើលទៅមានក្ដីសុខខ្លាំង ព្រមទាំងញញឹមបិទមាត់មិនជាតិតែម្ដង។ មិនតែប៉ុណ្ណោះ គូស្នេហ៍បវរកញ្ញាទាំងពីរគូនេះ តែងតែដឹងដៃគ្នាដើរកម្សាន្តជាញឹកញាប់ ដើម្បីបង្កើតទំនាន់ទំនងល្អជាមួយគ្នាឲ្យកាន់តែខ្លាំងឡើង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- នាមជារៀមច្បង ដើរលើវិស័យបវរកញ្ញាច្រើនឆ្នាំ ប៊ី សុធារី មានមោទកភាពលើប្អូនៗ ក្នុងកម្មវិធី Mini Miss និងLittle Miss កម្ពុជា២០២៣
- ថ្មីចែស! គ្រាន់តែសង្សារនារីម្នាក់ថតរូបជាប់ ប៊ី សុធារី យុវតីមួយរូបឆាតទៅនាងថា ចង់ឲ្យដៃសង្សារខ្លួនទៅវិញ
- មុនវគ្គផ្ដាច់ព្រ័ត្រ គូស្នេហ៍ ប៊ី សុធារី និយយាយបែបនេះ ព្រោះមិនចង់ឲ្យហ្វេន ដាក់សម្ពាធឲ្យនាង