បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន The Sun បានបង្ហាញពីអត្ថបទមួយ ដែលបានចុះផ្សាយថា កីឡាករបាល់ទាត់ Neymar បានចំណាយទឹកប្រាក់ខ្ទង់ ២,៥ លានផោន (ប្រហែលជាង ៣ លានដុល្លារ) ដើម្បី​ទិញ​ផ្ទះ​ថ្មី​មួយ នៅ​ប្រេស៊ីល។

តាមរយៈប្រភពមួយនេះ បានឲ្យដឹងថា ផ្ទះថ្មីរបស់កីឡាកររូបនេះ មានទីតាំងនៅ Sao Paulo ដែលជាផ្ទះដ៏ធំស្កឹមស្កៃយ៉ាងប្រណីត មានបន្ទប់គេងចំនួន ៧ ទីលានវាយកូនបាល់ អាងហែលទឹក និងមានយានដ្ឋានសម្រាប់រថយន្តទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ផ្ទះថ្មីមួយនេះ មានទំហំរហូតដល់ ២ ហិចតា រួមទាំងមាន បន្ទប់ម៉ាស្សា ស្ប៉ា និងបន្ទប់ក្រោមដីមួយ ដែលមានកន្លែងសម្រាប់ផ្ទុកស្រា ផងដែរ។ យ៉ាងណាមិញ ផ្ទះមួយនេះ ក៏នៅមិនឆ្ងាយពី ផ្ទះរស់នៅរបស់ Neymar ដែលនៅជិតទីក្រុង Rio de Janeiro ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar
ផ្ទះថ្មីរបស់ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]