ចិន៖ អាចនិយាយបានថា តារាស្រី Liu Yifei គឺជាសិល្បករដ៏ល្បីមួយរូបនៅក្នុងវង្វង់សិល្បៈកម្សាន្តចិន ដែលត្រូវបាន មនុស្សជាច្រើនតែងតែលើកឡើងពីសម្រស់ និងសមត្ថភាពរបស់នាង រួមទាំងការសរសើរ និងមតិរិះគន់ ជាច្រើន កាលពីពេលកន្លងទៅនេះ។ 

ដោយឡែក យ៉ាងណាមិញ ថ្មីៗនេះ នៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តាមរយៈប្រភព Sina បានរាយការណ៍ឲ្យដឹងថា តារាសម្ដែងស្រីរូបនេះ បានបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ជាមួយនឹងរូបភាពយ៉ាងអង្រួនអារម្មណ៍ ពោពេញដោយភាពឆើតឆាយ បើទោះបីជាមានការតុបតែងខ្លួនក្នុងឈុតសាមញ្ញ បញ្ចេញនូវសម្រស់ដ៏ក្មេងជាងវ័យដ៏មិនគួរឲ្យជឿ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ទន្ទឹមនឹងរូបសម្រស់ដ៏ទាក់ទាញបែបនេះ រូបនាងបែរជាត្រូវគេលើកឡើងថា ក្រោយពីបញ្ចប់គម្រោងរឿងថ្មីមួយហើយ នាងហាក់ដូចជា មិនទាន់កំណត់គម្រោងបន្ទាប់ទៀតរបស់ខ្លួននៅឡើយទេ ហើយរឿងថ្មីនេះ ក៏ជាក្តីសង្ឃឹមតែមួយគត់របស់នាង ដើម្បីប្រកួតប្រជែងភាពល្បីល្បាញជាមួយនឹង តារាផ្សេងៗទៀត ដែលមានអាយុប្រហាក់ប្រហែលគ្នា។ 

ម៉្យាងវិញទៀត តារាស្រីរូបនេះ ថែមទាំងត្រូវគេលើកឡើងទៀតថា វាហាក់ដូចជា មានភាពពិបាកសម្រាប់ទស្សនិកជនក្នុងការដាក់ តារាស្រីរូបនេះ ជាតារាជួរមុខ ទន្ទឹមនឹងតារាល្បីៗផ្សេងៗទៀត ព្រោះ នាងមិនមានរឿងភាគទូរទស្សន៍ផ្សេងទៀត ដើម្បីទាក់ទាញការចាប់អារម្មណ៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]