កូរ៉េខាងត្បូង៖ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២២ តារាស្រីដ៏ល្បី Park Shin Hye បានចូលរួមអបអរ ដោយបានបង្ហោះរូបភាពថ្មី នៅលើទំព័រផ្ទាល់ខ្លួន ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានតុបតែងខ្លួន ស្លៀកពាក់អាវពណ៌ខ្មៅ និងពាក់មួកដើម្បីរក្សាកំដៅ ជាពិសេស ថែមទាំងបង្ហាញឲ្យឃើញ ពីមុខទទេទាំងស្រុង នៅពីមុខកាមេរ៉ា ទៀតផង។
ជាពិសេស អ្វីដែលគួរឲ្យយកចិត្តទុកដាក់ ជាមួយនឹងរូបភាពមួយនេះ គឺបានធ្វើឲ្យហ្វេនៗ កត់សម្គាល់ឃើញ ពីការផ្លាស់ប្តូររបស់ តារាស្រី Park Shin Hye យ៉ាងច្បាស់ៗ អំឡុងពេលមានផ្ទៃពោះ ដោយមុខមាត់របស់នាង ហាក់មានរាងមូល និងច្រមុះរីកបន្តិច បើធៀបកាលពីមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគាំទ្ររបស់នាង ជាច្រើន នៅតែបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលបានឃើញ តារាស្រីរូបនេះ មានសុខភាព និងមានស្មារតីល្អ និងបានជូនពរឱ្យនាង ពេលកំពុងមានផ្ទៃពោះ ប្រកបដោយសុវត្ថិភាព ក៏ដូចជា រង់ចាំតាមដាន មើលពីការរៀបចំដ៏ល្អឥតខ្ចោះ សម្រាប់ពិធីមង្គលការ ជាមួយនឹងគូស្នេហ៍ នាពេលខាងមុខនេះ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]