ថៃ៖ ពិតណាស់ តារាសម្ដែងស្រីសាច់ចាំ Aum Patchrapa ត្រូវបានអ្នកគាំទ្រចាប់ភ្លឹកនឹងសម្រស់ដ៏ស្រស់ផូរផង់នាងជានិច្ច។ ដោយឆ្នាំនេះនាងមានអាយុ៤២ឆ្នាំហើយ តែរូបសម្ផស្សនាង នៅតែស្អាត លេចធ្លោមិនចាញ់ក្មេងវ័យ២០ឆ្នាំប៉ុន្មានឡើយ។ បើនិយាយដល់ប្រជាប្រិយភាពវិញ នាងត្រូវបាននហាជនចាត់ទុកជាតារាជួរមុខលំដាប់លេខ១ប្រចាំប្រទេសថៃតែម្ដង។

បើក្រឡេកទៅមើលការរៀបចំខ្លួនវិញ ឃើញថាតារារូបនេះពិតជាមានស្ទាយ៍ប្លែកៗ អមជាមួយឈុតឆើតឆាយស៊ីវិល័យ ធ្វើឲ្យហ្វេនសម្លឹងមើលនាងសឹងមិនដាក់ភ្នែកគ្រប់គ្នា។ ម្យ៉ាងវិញទៀត គេសង្កេតឃើញនាងនិយមស្លៀកសម្លៀកបំពាក់ដែលមានតម្លៃថ្លៃដែលជាម៉ាកល្បីៗថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ចូលឆ្នាំថ្មី២០២២នេះ Aum Patchrapa ឈានដល់វ័យ៤២ឆ្នាំ តែនាងនៅតែមានមុខមាត់ក្មេងជាងវ័យ ជាពិេសេស រូបភាពថ្មីដែលនាងថតបង្ហាញដងខ្លួន និងមុខបែបជិតៗនោះ គេចាប់អារម្មណ៍ឃើញស្បែករបស់នាងនៅតែតឹងណែនល្អ គ្មានស្នាមជ្រាវជ្រួញសូម្បីតែបន្តិច។ លើសពីនេះទៅទៀត ស្បែកមានភាពភ្លឺថ្លារលោង ទោះវ័យកាន់តែជ្រេបន្តិចក្ដី៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]