កូរ៉េខាងត្បូង៖ ជឿជាក់ថា អ្នកណាដែលបានឃើញហើយ​ ពិតជាសរសើរពី ភាពស្រស់ស្អាត របស់ Irene សមាជិកក្រុម Red Velvet ជាមួយនឹងសម្រស់ដូចទេពធីតា ដែលកំពុងតែទាក់ទាញចិត្តមនុស្សគ្រប់គ្នា។

ដោយឡែក ខណៈដែលមានការសរសើរឥតឈប់ឈរទៅលើតារាស្រីរូបនេះ ស្រាប់តែថ្មីៗនេះ នៅក្នុង​ការ​ប្រគំតន្ត្រី កាល​ពី​ថ្ងៃ​ទី​១ ខែ​មករាកន្លងទៅ បានធ្វើឲ្យហ្វេនៗជាច្រើន ​​ឃើញពី​មុខមាត់ខុសពីធម្មតា ​របស់ Irene ដោយមានចង្កាវែងស្រួចជាងមុន បើប្រៀបធៀបទៅនឹងរូបភាពធម្មតារបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហាញខ្លួនលើកនេះ ថែមទាំង​ធ្វើ​ឱ្យ​រូបរាង​របស់ Irene មានសភាពខុស​ប្លែក​ពីគេ ដែលនាំឲ្យអ្នកគាំទ្រ កំពុងតែចោទសួរ និងសង្ស័យថា តើតារាស្រីរូបនេះ បានឆ្លងកាត់ការកែសម្ផស្សឬយ៉ាងណា ព្រោះផ្នែកចង្ការបស់នាង ហាក់ដូចជាមានភាពខុសប្លែកខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានមតិមួយចំនួនបានលើកឡើងថា ប្រហែលជារូបនាង ស្រកទម្ងន់ច្រើនពេក ទើបធ្វើឱ្យមុខមាត់ទៅជាបែបនេះ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Irene
Irene
Irene
Irene
Irene
Irene

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]