រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីម្នាក់ដែល មិនធ្លាប់មានព័ត៌មានអាស្រូវ មិនធ្លាប់មានដំណឹងប៉ះពាល់កិត្តិយសនោះទេ មានតែសម្លេងអ្នកគាំទ្រ ហ្វេនៗពេញចិត្តនឹងសមត្ថភាពរបស់រូបនាង ជាមួយនឹង ការតុបតែងខ្លួនបែបនារីខ្មែរ រមទម្យជាខ្លាំង។
ទន្ទឹមនឹងនេះ ក្នុងពេលវេលាពិសេស ឆ្លងឆ្នាំថ្មី កញ្ញា បានហោះទៅលេងប្រទេសបារាំង តែក្នុងនោះ ត្រូវបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ មានលុយជះទៅដើរលេងឆ្លងឆ្នាំ នៅក្រៅប្រទេស រាប់ពាន់ដុល្លារ តែបើក្រឡេកទៅមើល ការរៀបចំតុបតែងខ្លួនវិញ គឺប្លែកពីគេតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បងប្អូនជាច្រើន រាល់ពេលហោះទៅក្រៅប្រទេស តែងរៀបចំតុបតែងខ្លួនហ៊ឺហា ស្អាតខ្ញង់មួយចប់តែម្តង តែពិធីការិនីរូបនេះវិញ ស្លៀកពាក់សែនសមញ្ញា ខោខៅប៊យ អាវយឺត និងស្ពាយកាបូប ដូចដើរលេងក្នុងស្រុក តែនិយាយពី សម្រស់វិញស្អាតយកទៅណាមិនអស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]