បរទេស៖ នេះបើតាមប្រភពមួយបានចេញផ្សាយ ក្លឹបបាល់ទាត់ Paris Saint-Germain (PSG) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាតារាបាល់ទាត់ដ៏ឆ្នើម Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ បួននាក់ផ្សេងទៀត ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ ១៩

ជាក់ស្តែង គេបានបន្តទៀតថា កីឡាករ​បី​រូប ផ្សេង​ទៀតនោះ​ត្រូវបានឲ្យដឹងថាជាកីឡាករ Juan Bernat Sergio Rico និង Nathan Bitumazala ដែលខណៈពេលនេះ ពួកគេ និងអ្នកលេងរួមក្រុម បានដាក់ខ្លួនដាច់ដោយឡែក និងទទួលការព្យាបាល ហើយត្រូវតាមដានសុខភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ប្រទេសបារាំងបានចុះបញ្ជីករណីថ្មីនៃកូវីដ១៩ ច្រើនជាង​ ២សែននាក់ កាលពីថ្ងៃសុក្រ ដែលជាចំនួនប្រចាំថ្ងៃ ខ្ពស់បំផុតដែលបានចុះបញ្ជីនៅទូទាំងទ្វីបអឺរ៉ុប ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលរបស់ប្រទេសនេះ៕

ប្រភព៖ CNN

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]