ចិន៖ អាចចាត់ទុកបានថា តារាស្រី Zhao Liying គឺជាសិល្បការីនីមួយរូប ដែលតែង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ព្រមទាំងការ​ប្រៀប​ធៀប ទៅលើរូបសម្រស់ ​ពី​អ្នក​គាំទ្រជាច្រើន នៅពេលដែលនាងចេញមកបង្ហាញខ្លួនម្ដងៗ។ 

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាស្រី Zhao Liying នៅតែបន្តក្លាយជាប្រធានបទ នៃការពិភាក្សា ជាមួយនឹងឃ្លីបវីដេអូរីករាយឆ្នាំថ្មីរបស់​​នាង ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។ នៅក្នុងនោះដែរ រូបសម្រស់ដ៏​ស្រស់​ស្អាត​របស់តារាស្រីរូបនេះ បែរជាបាន​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់​ ដោយ​សារ​តែ​ លេចចេញនូវទម្រង់មុខ​ធំហើម​ ដែលហាក់​ដូច​ជា​ឡើង​ទម្ងន់​ខ្លាំង នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​មកនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បណ្ដាអ្នកលេងអ៊ីនធើណេត បានរកឃើញពីភាពខុសគ្នាទាំងស្រុង ពីរូបភាពរបស់នាង ដែលត្រូវបានចែករំលែកពីខាងស្ទូឌីយ៉ូ កាលពីនៅថ្ងៃទី ១ ខែមករា កន្លងទៅ ដោយនៅក្នុងរូបថតនោះ ពិតជាមានការយកចិត្តទុកដាក់ កែសម្រួលយ៉ាងល្អិតល្អន់ បញ្ចេញនូវរូបស្រស់ ភ្លឺថ្លាជាងមុន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]