ឥណ្ឌា៖ ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លងកូវីដ១៩ ថ្មីជាង២ម៉ឺន ៧ពាន់នាក់ កាលពីថ្ងៃអាទិត្យ ដោយមានការឆ្លងកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា ប៉ុន្តែនាយករដ្ឋមន្រ្ដីនៃរដ្ឋធានីញូវដែលីបានលើកឡើងថា មិនចាំបាច់ភ័យស្លន់ស្លោឡើយ ដោយលើកឡើងពីអត្រាសម្រាកព្យាបាលនៅមន្ទីរពេទ្យទាប។
តួយ៉ាង ទីក្រុងធំជាងគេរបស់ប្រទេស រួមទាំងទីក្រុងដេលី និងរដ្ឋធានីហិរញ្ញវត្ថុ Mumbai បានឃើញការរីករាលដាលនៃករណីកូវីដ១៩សារជាថ្មី រួមទាំងប្រភេទថ្មី Omicron ដែលបានបង្កឱ្យមានរលកនៃការឆ្លងថ្មីមិនថាក្នុងប្រទេសឥណ្ឌា ឬក្នុងតំបន់ផ្សេងទៀតនៃពិភពលោកដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោតទីក្រុងដេលីគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងបំផុត ក្នុងអំឡុងពេលរលកទីពីរ នៃជំងឺរាតត្បាតនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន ដោយមន្ទីរពេទ្យមានការអស់គ្រឿងបរិក្ខារ និងអុកស៊ីសែនសង្គ្រោះជីវិត ដែលបណ្តាលឱ្យអ្នកជំងឺមានការស្លាប់ជាច្រើនទៀតផង។
គួរបញ្ជាក់ផងដែរ ឥណ្ឌាបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ មានសរុបរហូតដល់ ៣៤.៨៨ លានករណី ជាមួយនឹងករណីថ្មីចំនួន ២៧.៥៥៥ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យ៕
ប្រភព៖ channelnewsasia.
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]