ហ្វីលីពីន៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមតាមដានព័ត៌មានតាមរយ:គេហទំព័រសារព័ត៌មានខ្មែរឡូត ប្រាកដជាធ្លាប់បានទទួលជ្រាបនៅរឿងរ៉ាវដំណឹងមរណភាពដ៏កក្រើករបស់នារីអូតេស្ត និងធ្លាប់ជាអតីតបេក្ខភាពបវរកញ្ញាហ្វីលីពីន នាង Christine Angelica Faba Dacer ដែលបានទទួលមរណភាពកាលពីកំឡុងដើមខែមករា ឆ្នាំ២០២១កន្លងទៅជាក់ជាមិនខាន។
យ៉ាងណាមិញ កន្លងទៅអស់រយ:ពេលជាង១ឆ្នាំ រឿងរ៉ាវជុំវិញហេតុការណ៍នៃមរណភាពរបស់នារីរូបស្រស់នេះក៏ត្រូវបានទម្លាយ ជាក់ស្តែងយោងតាមប្រភពដកស្រង់ពីគេហទំព័រសារព័ត៌មានដ៏ល្បី The Isarog នាង Christine Angelica Dacera ដែលជាអ្នកបម្រើលើយន្តហោះហ្វីលីពីនអាយុ ២៣ឆ្នាំ ដែលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងអាងងូតទឹកនៅឯសណ្ឋាគារ Makati កាលពីថ្ងៃទី ១ខែមករា ឆ្នាំ២០២១កន្លងទៅ គឺបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ពុំមែនបណ្តាលមកពីបទរំលោភសេពសន្ថវៈ ឬបទមនុស្សឃាតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថានាង Christine Angelica Faba Dacer ត្រូវបានគេប្រទះឃើញសន្លប់ស្តូកស្តឹង នៅក្នុងបន្ទប់ នៅក្នុងសណ្ឋាគារមួយកន្លែង ហើយក៏បានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់មករឿងរ៉ាវនៃដំណឹងមរណភាពដ៏កក្រើកនេះត្រូវបានគេចែកផ្សាយពេញពិភពលោក រហូតធ្វើឲ្យមហាជន និងអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ជាខ្លាំងតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]