សេអ៊ូល៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព​ Kim Jennie សមាជិកក្រុមចម្រៀងនារីសកល BLACKPINK បានធ្វើការបង្ហោះរូបភាពគួរឲ្យចាប់អារម្មណ៍ទៅ នឹងការស៊េរីរូបចុងក្រោយរបស់នាង បានទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន។

ជាមួយគ្នានេះដែរ តារាស្រីកើតឆ្នាំ ១៩៩៦​​ រូបនេះ បានបង្ហោះរូបភាព ជាមួយនឹងការកាន់ដបស្រាសូជូ ដែលទំនង វាជាផលិតផលរបស់ Jennie សម្រាប់ទុកការផ្សព្វផ្សាយ ដោយរូបនាងបានថតជាមួយស្ទាយ៍គួរឲ្យក្នាញ់ជាមួយទឹកមុខក្រម៉ិចក្រមើច មើលទៅគួរឲ្យអស់សំណើច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ការកាន់ដបស្រា ដូចជាមើលទៅមិនចង់កាន់របស់នាង បានធ្វើឲ្យអ្នកទស្សនាមើលទៅកាន់តែគួរឲ្យចង់សើចថែមទៀត ដែលអ្នកនិយមលេងអ៉ីនធឺណែត បង្វែរទៅបញ្ចេញមតិបែបកំប្លែងៗ ដោយលើកឡើងថា នេះប្រហែលជាមិនមែនកាបូប Chanel បានជា Jennie កាន់ដូចខ្ពើមៗបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]